ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស តួកគី លោក Recep Tayyip Erdogan បានប្តេជ្ញាអោយ ដឹងថា នឹងក្រុមភារវជនមកកាន់ទោស ឲ្យខានតែបាន បន្ទាប់ពី មាន ការវាយប្រហារភារវកម្ម អត្ត ឃាត នៅក្នុងទីក្រុង Ankara ដែលបានសម្លាប់មនុស្ស តិចបំផុត ៣៤ នាក់ ។ លោក Erdogan បន្ត ឲ្យដឹងថា មានតែរថយន្តគ្រាប់បែកអត្តឃាតតែមួយគត់ ដែលអាចប្រើប្រាស់ក្នុងការពង្រឹងឡើងវិញ កងកម្លាំងរក្សាសន្តិសុខប្រទេសតួកគី ។
របាយការណ៍ គូសបញ្ជាក់ឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាត នា យប់ថ្ងៃអាទិត្យ ម្សិលមិញនេះ នៅសួនឧទ្យាន Guven Park នា សង្កាត់ Kizilay ទីក្រុង Ankara សម្លាប់មនុស្ស តិចបំផុត ៣៤ នាក់ ខណៈ ១២៥នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រទេសតួកគី លោក Efkan Ala ឲ្យ ដឹងថា ប្រតិបត្តិការស៊ើបអង្កេត ចាប់ បដិសន្ធិឡើងនាថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈក្រុមដែលនៅពីក្រោយនឹងត្រូវប្រកាសឈ្មោះអោយ ដឹង ។ គួរបញ្ជាក់ថា ពុំទាន់មានក្រុម ណាមួយ ចេញមុខ ទទួលខុសត្រូវនៅឡើយទេ ពាក់ព័ន្ធនឹង ការវាយប្រហារភារវកម្មយប់ថ្ងៃអាទិត្យ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា រយៈពេលប៉ុន្មានខែចុង ក្រោយនេះ ក្រុមឧទ្ទាម Kurdish ដែលហៅខ្លួនឯងថា ជាក្រុម រដ្ឋអ៊ីស្លាមនោះ ក៏ធ្លាប់បើកការវាយ ប្រហារច្រើនលើកច្រើនសារួចទៅហើយ នៅលើទឹកដីប្រទេសតួកគី ខណៈជាញឹកញាប់ ក៏មានការ វាយប្រហារនៅទីក្រុង Ankara ដូចគ្នាដែរ។ ប្រធានាធិបតី តួកគី លោក Erdogan គូសបញ្ជាក់តាម រយៈសេចក្តីថ្លែងការណ៍ឲ្យដឹងថា ក្រុមភារវកម្ម បើកការវាយប្រហារ សំដៅទៅលើពលរដ្ឋស្លូតត្រង់ ក៏ព្រោះតែពួកគេបានចាញ់ការប្រយុទ្ទសង្គ្រាម កន្លង មកនេះជាមួយ នឹងកងកម្លាំងរក្សាសន្តិសុខ ប្រទេសតួកគី ។
អំពាវនាវឲ្យមានការសហការគ្នា សាមគ្គីជាធ្លុងមួយ នៃប្រជាជាតិ តួរគី ប្រធានាធិបតី ចាំផ្ទះ ឲ្យដឹង ថាតួកគី នឹង ប្រើប្រាស់សិទ្ធស្វ័យការពារខ្លួន សម្រាប់ការវាយប្រហារណាមួយនាពេលអនាគត។ លោកបញ្ជាក់ក្តែងៗឲ្យដឹងថា ៖ ពលរដ្ឋរបស់ពួកយើង មិនគួរមានការព្រួយបារម្ភនោះទេ ពីព្រោះ ថា ការតស៊ូប្រឆាំងទៅនឹងក្រុមភារវកម្ម ពិតជាច្បាស់លាស់ និងបញ្ចប់ដោយជោគជ័យ ខណៈក្រុម ភារវករនឹងនាំយកមកកាត់ទោសឲ្យខានតែបាន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី