គួរយល់ដឹង ៖ អឺរ៉ុបកំពុងតែប្រឹងប្រែងអោយអស់លទ្ធភាពរបស់ខ្លួន ក្នុងការបន្តការស្រាវជ្រាវ
ទាក់ទងទៅនឹង ការព្យាបាលរោគតំណពូជ ពោលគឺវាតែងតែកើតឡើង និងតពីឪពុក ម្ដាយ
ទៅកូន។
បើយោងទៅតាមទីភ្នាក់ងារឧសថសាស្រ្តរបស់អឺរ៉ុប (The European Medicines Agency) បាន
អោយដឹងថា គណៈកម្មាធិការអឺរ៉ុប នឹងធ្វើការសម្រេចចិត្តជាលើកចុងក្រោយ ទាក់ទងនឹងវិធី
ព្យាបាលរោគតំណពូជដ៏កម្រមួយនេះ តែបើតាមធាតុពិត វាមិនមែនជាការងាយស្រួលនោះទេ
ពោលគឺ ការសាកល្បងការព្យាបាលរោគតំណពូជមួយនេះ នៅសហរដ្ឋអាមេរិកបានធ្វើអោយ
យុវតីម្នាក់ដែលមានឈ្មោះថា Jesse Gelsinger បានស្លាប់និងមានអ្នកជម្ងឺផ្សេងទៀត ក៏កំពុងតែ
មានការវិវត្តន៍ផងដែរ។
គួរបញ្ជាក់ផងដែរថា គ្មានការសិក្សាស្រាវជ្រាវណាដែលអាចធ្វើទៅបាននៅក្រៅមន្ទីរពិសោធន៏
របស់អឺរ៉ុប ឬក៏ US នោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ បើយោងទៅតាមគណៈកម្មាធិការឧសថសា
ស្រ្តរបស់អឺរ៉ុបមួយនេះ បានធ្វើការត្រិះរិះ ក៏ដូចជាពិចារណា ទៅលើការប្រើប្រាស់ឧសថរបស់
ប្រជាជនទូទៅ ក្នុងការប្រើប្រាស់ Glybera ដើម្បីធ្វើការព្យាបាល ក៏ដូចជាបំពេញនូវកង្វះខាងប្រូ
តេអ៊ីនម៉្យាងដែលមានឈ្មោះថា "lipoprotein" ។
លើសពីនេះទៅទៀត បើយោងទៅតាមនាយកចាត់ការទូទៅ បានបញ្ជាក់ផងដែរថា ៖ អ្នកជម្ងឺ
ភាគច្រើនដែលបានប្រើប្រាស់ Glybera ដើម្បីធ្វើការព្យាបាល ក៏ដូចជាបំពេញនូវកង្វះខាងប្រូតេ
អ៊ីនម៉្យាងដែលមានឈ្មោះ ថា lipoprotein នោះមានការព្រួយបារម្ភទៅលើការទទួលទានអាហារ
ប្រចាំថ្ងៃរបស់ពួកគេ ពោលគឺវាអាចឈានទៅដល់ ការប៉ះពាល់សរីរាង្គខាងក្នុងរបស់អ្នកជម្ងឺ (លំ
ពែង) ដែលពេលខ្លះអាចឈានទៅដល់ការវះកាត់ក៏ថាបាន។
ទន្ទឹមនិងពេលនេះដែរ បើយោងទៅតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Tomas Salmonson ដែល
បានមកពីគណៈកម្មាធិការខាងលើបានបន្ថែមអោយដឹងថា ចំពោះអ្នកជម្ងឺរូបណាដែលបានប្រើ
បា្រស់នូវ Glybera តាមកាលកំណត់នោះវានឹងអាចហុចផលជាវិជ្ជមានដល់អ្នកជម្ងឺ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ bbc