CamNews

ព័ត៌មានអន្តរជាតិ 

គ្រូស្រីរបាំឥតមេត្តា ធ្វើបាប សិស្សស្រី វ័យ ១៣ ឆ្នាំ គ្មានត្រាប្រណី ដោយវាយទាត់ ធាក់

ព័ត៌មានអន្តរជាតិ​  ៖ ​ ​បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន​  ដែលទើបតែបានចេញផ្សាយ
ដោយទំព័របរទេស អាស៊ីវ័ន កាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា នៅឯប្រទេស
ចិនឯណោះវិញ អ្នកគ្រូស្រីបង្រៀនរបាំម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមិនមានត្រាប្រណី
នោះទេ ខណៈពេលដែលនាងធ្វើបាបសិស្សស្រី ដោយវាយទាត់ធាក់ និងជេរប្រមាថ ស្របពេល
ដែលសិស្សស្រីទាំងនោះ ហាត់រាំមិនបានត្រឹមត្រូវបានបែបបទ។

នៅក្នុងវីដេអូនោះ មានពេលមួយ គេឃើញមានការស្រែកគំហកដាក់កូនសិស្សស្រីវ័យ ១៣ ទៅ
១៤ ឆ្នាំ របស់ខ្លួន  ដោយស្រែកគំហកថា  ទៅស្លាប់ទៅ  ប្រសិនបើរាំមិនបានល្អឥតខ្ចោះនោះ ។
ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ប្រការគួរចងចាំ ៖ ការហាត់ពត់លត់ដំ ត្រូវបានធ្វើឡើងដោយសន្សឹមៗ មិនមែនជាការ
សម្រុកដោយគំហុកនោះទេ ,  អំពើអមនុស្សធម៌  គឺជាអំពើមួយដែលសង្គមមិនទទួល
ស្គាល់នោះទេ ដាច់ខាត មិនត្រូវយកតម្រាប់តាម ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic