CamNews

យល់ដឹង 

វិធីងាយៗ ៣យ៉ាង ជួយឱ្យគេងលក់ស្តប់ស្កល់នៅពេលយប់

តើអ្នកមានអារម្មណ៍ថា ទទួលទានដំណេក មិនលក់ នៅពេលយប់មែនទេ? តើអ្នកដឹងពីវិធីណា
ដែល ធ្វើឱ្យទទួលទានដំណេក ឆាប់លក់ ដែរ ឬ ទេ? សូមកុំបារម្ភ ពីបញ្ហា ទាំងអស់នេះ! ខាង
ក្រោមនេះ ជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាព មួយចំនួន ដែលអាចជួយអ្នកឱ្យឆាប់ទទួលទាន
ដំណេក បានយ៉ាង ប្រសើរ៖

មុជ ឬ ត្រាំ ទឹកក្តៅឧណ្ឌៗ៖ អាចធ្វើឱ្យកោសិកាសាច់ដុំ របស់អ្នកឆាប់សំរាក និង បំផុសសីតុណ្ហ
ភាព
ក្នុងខ្លួន ឱ្យស្ថិតនៅថេរ  ដែលធ្វើឱ្យមានអារម្មណ៍ថា  ធូរស្បើយនិងឆាប់ទទួលទាន ដំណេក។

សិច៖ អ្នកជំនាញបានឱ្យដឹងថា ការរួមភេទ អាចជួយឱ្យអ្នកទទួលទានដំណេកឆាប់លក់ និង
ស្កប់ស្កល់ បំផុត បន្ទាប់ពី អ្នករួមភេទ រួច។ នេះដោយសារតែ ការបញ្ចេញថាមពល ពីរាងកាយ
និង ការកន្ត្រាក់ សាច់ដុំ ធ្វើឱ្យមានអារម្មណ៍ថា អស់កំលំាង ដែលជំរុញឱ្យអ្នក ចង់ទទួលទាន
ដំណេក ភ្លាមៗ តែម្តង។

ការបន្ធរអារម្មណ៍៖​ នេះ គឺជាវិធី ដ៏សាមញ្ញបំផុតនៅពេល ដែលអ្នក ចូលក្នុងបន្ទប់ ទទួលទាន
ដំណេក សូមបិទភ្លើង ឬ ពន្លឺផ្សេងៗ ដែលមាននៅក្នុងបន្ទប់។​ បន្ទាប់មកដកដង្ហើម វែងៗ មួយៗ
ចំនួន ៤ ដង រហូតដល់មានអារម្មណ៍ថា ធូរស្បើយ អ្នកនឹងទទួលទានដំណេក បានយ៉ាងស្រួល
ដោយមិនដឹង ខ្លួន

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ webmd


Tags: knowledge 3 Tips for Better Sleep