ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ពីទំព័របរទេស អាស៊ីវ័ន ដែលទើបតែបាន
ចេញផ្សាយបញ្ជាក់អោយដឹងថា បុរសជាស្វាមី ត្រូវដាស់ភរិយារបស់ខ្លួន រៀងរាល់ ៤០ នាទី
ម្តង បើមិនដូច្នេះទេ នាងប្រាកដជាស្លាប់ជាក់ជាមិនខាន។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាភរិយាមានឈ្មោះ Liu Qiang បានជួបឧបទ្ទេវហេតុកាលពីពីរឆ្នាំ
មុន ដោយមានការប៉ះទង្គិចជាខ្លាំងនឹងក្បាល នឹងបានបណ្តាលអោយនាងមានសតិអារម្ម
ណ៍ដូចទៅនឹងក្មេងអាយុមួយឆ្នាំផងដែរ។
បើតាមសម្តីក្រុមវេជ្ជបណ្ឌិត បានបញ្ជាក់អោយដឹងថា នាងអាចនឹងស្លាប់បាត់បង់ជីវិត បើ
សិនណា នៅពេលនាងគេងលើសពីមួយម៉ោង។ករណីនេះហើយដែលបានធ្វើអោយលោក
Zeng Guoqing ត្រូវជាស្វាមី ខិតខំរកប្រាក់ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើការវះកាត់ជម្ងឺ
របស់នាង ស្របពេលដែលគាត់មានតួនាទីជាចាំបាច់ ក្នុងការដាស់ភរិយារបស់ខ្លួនរាល់៤០
នាទីម្តង ដើម្បីបង្ការកុំអោយនាងស្លាប់បាត់បង់ជីវិត។
គួររំឭកផងដែរថា រឿងហេតុគូស្នេហ៍ខាងលើនេះហើយ បានធ្វើអោយប្រជាពលរដ្ឋចិនពិត
ជាទទួលស្គាល់ថា លើលោកនេះស្នេហ៍ស្មោះពិតជាមាន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន