ភ្នំពេញ៖ ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិយុវជនអាយុ ក្រោម១៦ឆ្នាំរបស់ថៃ បានលើកពាន AFF U-16 Youth លើកទី១០ ឆ្នាំ២០១៥ បន្ទាប់បំបាក់គូប្រជែង U-16 មីយ៉ាន់ម៉ា ៣-០ នៃពហុកីឡដ្ឋានអូឡាំពិកកម្ពុជានៅវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យ ទី០៩ ខែសីហាយប់មិញ ។
ក្នុងជំនួបដ៏ស្វិតស្វាញ ក្រុមដែលបានទម្លាក់ U-16 អូស្រា្តលី ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានធ្វើការនាំមុខ មីយ៉ាន់ម៉ាត្រឹម ១-០ ក្នុងវគ្គទី១បណ្តោះអាសន្ននៅនាទីទី៤២ មុនពេលធ្វើបានសម្រេច២គ្រាប់បន្ថែមទៀតចុងវគ្គទី២ នៅនាទីទី៨១ និងនាទីទី៨៣ ដែលជាជ័យជំនះទី៦ ក្រៅពីចាញ់១ ក្នុងចំណោម៧ប្រកួតសរុបតាំងពីក្នុងពូល A មក ។
នេះជាលើកទី២ហើយដែល U-16 ថៃ គ្រងតំណែងជើងឯកពាន AFF U-16 នៅទឹកកម្ពុជា ក្រៅពីលើកទី១កាលពី កម្ពុជាបានធ្វើម្ចាស់ផ្ទះលើកទី១ ឆ្នាំ២០០៧ ដោយបានឈ្នះ U-16 របស់ឡាវ ក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ហើយរាប់ទាំងលើកនេះ U-16 ថៃបានឈ្នះពាន AFF U-16 Youth Championship បាន៣ដងហើយ គ្រាដែល U-16 របស់កម្ពុជា មិនទាន់បានឈ្នះពាននេះម្តងនៅឡើយទេ និងលេខ៤ក៏មិនដែលដែរ ។
ជាមួយគ្នានោះដែរ នៅរសៀលថ្ងៃមិញនេះនៅពហុកីឡដ្ឋានជាតិ ក្រុម U-16 អូស្រ្តាលី បានជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយលត់ U-16 ឡាវ ដោយលទ្ធផលបច្ចេកទេស ១០-២ ជាមួយនឹងវគ្គទី១ អូស្រ្តាលីបាននាំមុខឡាវ ត្រឹម ៤-២ ប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល