CamNews

ព័ត៌មានអន្តរជាតិ 

គួរឲ្យភ្ញាក់ផ្អើល មានកំទេចផេះជាច្រើនធ្លាក់ចេញពីភ្នំភ្លើងដែលកំពុងផ្ទុះឡើងក្នុងប្រទេសហ្វីលីពីន

ហ្វីលីពីន៖ កំទេចផេះជាច្រើនបានធ្លាក់នៅតាមទីប្រជុំជនជិតភ្នំភ្លើងដែលឧស្សាហ៍ផ្ទុះបំផុតក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីការផ្ទុះភ្នំភ្លើងពីរណ្ដៅភ្នំភ្លើងដ៏ខ្លាំងក្លាមួយកាលពីពេលកន្លងផុតទៅ។

ភ្នំ Mayon ដែលស្ថិតនៅភាគឦសានខេត្ត Albay បានមានការផ្ទុះឡើងរយៈពេលជាងពីរសប្តាហ៍ហើយ ដោយមានមនុស្សចំនួន ៨៤,០០០នាក់បានធ្វើការភៀសខ្លួន និងស្នាក់នៅក្នុងសាលារៀនមួយជុំគ្នា។

វិទ្យាស្ថានសិក្សាពីភ្នំភ្លើង និងរញ្ជួយដីរបស់ហ្វីលីពីនបាននិយាយថា កាលពីថ្ងៃច័ន្ទកន្លងទៅមានការផ្ទុះរណ្ដៅភ្នំភ្លើងដ៏ធំមួយដែលមានរយៈពេលមួយម៉ោងកន្លះរួចមកហើយ។ កំទេចផេះបានខ្ទាតដល់ ១.៥ គីឡូម៉ែត្រ (០.៩ ម៉ាយល៍) ពីរណ្តៅភ្នំភ្លើង និងធ្លាក់ផេះពាសពេញទីក្រុង Camalig និង Guinobatan។


រដ្ឋាភិបាល បានលើកឡើងពីបំណងក្នុងការលែងឲ្យប្រជាជនមកស្នាក់នៅជុំវិញភ្នំ Mayon ជាអចិន្ត្រៃយ៍ ប៉ុន្តែរឿងនេះវាអាចនឹងមានការប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ដែលមានទីលំនៅនៅកន្លែងនោះ។

ចៅហ្វាយខេត្តបាននិយាយថា អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ មូលនិធិសម្រាប់គ្រោះមហន្តរាយកំពុងថយចុះដើម្បីផ្គត់ផ្គង់ ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ FoxNews


Tags: International news