CamNews

តារា 

មិត្តប្រុស Davika បង្ហាញវត្តមាននៅក្នុងថ្ងៃពិសេស ព្រមទាំងចែករំលែករូបជាគូយ៉ាងស្វីត

កំសាន្ត ៖ ទំនាក់ទំនងស្នេហារបស់លោក Ter Chantavith និងនាង Davika បានចាប់ផ្តើមទាក់ទងគ្នាជិតមួយឆ្នាំហើយ អ្នកទាំងពីរក៏បានយល់ចិត្តគ្នាច្រើន ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រថែមទៀតផង ។ 

យោងតាមគណនីអុិនស្រ្តាក្រាមរបស់តួប្រុសក្នុងរឿង "One day" លោកបានបង្ហោះរូបថតជាមួយគូស្នេហ៍នៅក្នុងថ្ងៃដែលនាង Davika ទទួលសញ្ញប័ត្រក្នុងថ្ងៃបញ្ចប់ការសិក្សា កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៨​ កន្លងទៅនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា Ter Chantavith និងនាង Davika បានចាប់ផ្តើមស្វែងយល់ចិត្តគ្នា នៅដើមឆ្នាំ ២០១៧ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Ter Chantavith Davika