ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលបានចេញផ្សាយដោយទំព័រ
សារព័ត៌មានបរទេស CNN បានគូសបញ្ជាក់អោយដឹងថា មកទល់នឹងពេលនេះ ចំនួនជនរង
គ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងឧបទ្ទេវហេតុគ្រោះធម្មជាតិរញ្ជូយដី នៅក្នុងប្រទេស
ចិនបានបន្តកើនឡើងទៀតហើយ ពោលគឺ ១៨៦ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈជាង ១
ម៉ីននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ករណីគ្រោះថ្នាក់ធម្មជាតិខាងលើនេះ បានកើតឡើង
កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា កន្លងទៅ នាភាគនិរតី Sichuan នៃខេត្ត ប្រទេសចិន ។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ធម្មជាតិដ៏រន្ធត់មួយនេះ មានកំលាំងរញ្ជួយដល់ទៅ ៧
រ៉ិចទ័រ ឯណោះ ។ ដោយឡែក បើយោងតាមប្រភពសារព័ត៌មានដដែល បានបន្ថែមអោយដឹង
ផងដែរថា កាកបាទក្រហមរបស់ប្រទេសនេះក៏កំពុងតែដុតដៃដុតជើងក្នុងការជួយអន្តរាគមន៍
ជនរងគ្រោះអោយបានទាន់ពេលវេលា ខណៈពេលដែលតំបន់រងគ្រោះ ក៏កំពុងតែប្រឈម
នឹងបញ្ហាកង្វះទឹកស្អាត មិនដល់ ៣ ថ្ងៃផងនោះ បន្ទាប់ពីកើតមានឡើងនូវគ្រោះរញ្ជូយដីមួយ
នេះ។
លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រ្តីផ្លូវការម្នាក់ បានអះអាងបន្ថែមថា មន្រ្តីជំនាញ
ក៏កំពុងតែចេញយុទ្ធនាការ ជួយសង្គ្រោះរបស់ខ្លួន ដោយនៅក្នុងរួមមាន ក្រុមជួយសង្គ្រោះ
បន្ទាន់ រាប់ពាន់នាក់ ក៏ដូចជា មានមន្រ្តីយោធា រាប់រយនាក់ផ្សេងទៀតផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN