CamNews

មិនគួរឲ្យជឿ 

ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ ព្រឹក្បាលបំផុត យឹតតែមួយជំហានក្ស័យ

ស្ទើរតែមិនគួរអោយជឿ ៖ ខ្សែអាថ៌វីដេអូ ថតជាប់សកម្មភាពបុរសម្នាក់ ដើរកាត់ផ្លូវរថភ្លើងដ៏
គួរអោយរន្ទត់មួយ   បានក្លាយជាបេក្ខភាពវីដេអូទទួលបានការចូលទស្សនា ច្រើនបំផុតនៅ
ក្នុងគេហទំព័រសារព័ត៌មានបរទេស។

គួររំឭក បុរសដែលជាជនរងគ្រោះខាងលើមានវ័យ ២០ ឆ្នាំ បានទទួលរងរបួសធ្ងន់ ក៏ដោយ
សារតែបំណែកនៃទ្វាររថភ្លើងបានបុកគាត់។ ដោយឡែក​ ប្រភពសារព័ត៌មានដដែលបន្ថែម
ដោយមិនបាន​   មើលមុខមើលក្រោយ   អោយបានច្បាស់ បុរសរូបនេះ    ក៏បន្តដើរទៅមុខ
បន្ទាប់ពីរង់ចាំអោយរថភ្លើងខ្សែទី ១  ឆ្លងកាត់ផុត  តែដឹងអីថា​  រថភ្លើងខ្សែទី ២  ក៏បានមក
ដល់នៅពីមុខគាត់តែម្តង   ដែលរថភ្លើងមួយនេះ  ធ្វើដំណើរមានល្បឿនដល់ទៅ  ៦០ គ.ម
ក្នុងមួយម៉ោង។

ប្រភពសារព័ត៌មានដដែលបន្ថែមថា    ករណីគ្រោះថ្នាក់  យឺតមួយជំហានស្លាប់ខាងលើនេះ
បានកើតឡើងនៅឯស្ថានីយរថភ្លើង Cannon Hill station ក្រុង Brisbane ប្រទេសអូស្រ្តាលី
ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧ ពាន់
គ.ក

- លាន់លឺដូចរន្ទះ​ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស
- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន

ដោយ​ ៖ ពិសី
ប្រភព ៖ ស្កាយ


Tags: horrible car crash caugh on camera china