CamNews

មិនគួរឲ្យជឿ 

កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានសារពណ៌នាអោយដឹងថា ជាកំពូលអ្នកជិតខាង
ក្លាហាន     ពោលគឺ  គាត់ពិតជាហ៊ានហួសក្នុងការជួយសង្គ្រោះបុរសម្នាក់ផ្សេងទៀត  ពីមាត់
បង្អួច ខណៈពេលដែលកំពុងតែមានភ្លើងឆេះ នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌
មានបរទេស ម៉េត្រូ។

គួរបញ្ជាក់ផងដែរថា​ គ្រោះអគ្គីភ័យមួយនេះ បានកើតឡើងទៅលើសំណង់អាគារមួយកន្លែង
ស្ថិតនៅក្នុងសង្កាត់ Manhattan សហរដ្ឋអាមេរិក ។ បើយើងងាកក្រឡេកទៅមើលវីដេអូនៅ
ខាងក្រោមវិញ ពិតជាបានឃើញថា  បុរសម្នាក់  ព្យាយាមតោងមាត់បង្អូចនាជាន់ទី ៥ បំនង
ធ្វើការរត់គេចពីគ្រោះអគ្គីភ័យ ខណៈមានផ្សែងខ្មៅខ្មួរខ្មាញ់ រំពេចនោះ គេឃើញបុរសជាអ្នក
ជិតខាងបានរួមគ្នាក្នុងការជួយសង្គ្រោះ ដោយបានយកជណ្តើរមកដើរទើរនៅលើមាត់បង្អួច
នាជាន់ទី ៤។

ជាការពិត ជាមួយនឹងការចុះផ្សាយសារព័ត៌មានមួយនេះ ដោយមានការចាប់អារម្មណ៍ខ្លាំង
ទៅលើវីដេអូនៃការចេញជួយសង្គ្រោះ   គេហទំព័រមួយនេះមិនបានបញ្ជាក់អោយដឹងថាតើ
មូលហេតុអ្វីដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះអគ្គីភ័យដូច្នេះនោះទេ  ស្រប
ពេលដែលទំហំនៃការខូចខាត   ក៏មិនបានបញ្ជាក់អោយដឹងដូចគ្នានោះដែរ ។  ខាងក្រោម
នេះគឺជាវីដេអូជួយសង្គ្រោះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់៧០០០គ.ក
- លាន់លឺដូចរន្ទះ​ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស
- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន
- វីដេអូ ចោរស្ទើរភ្លើង ភ្លាត់ស្នៀតបាញ់ចំ ធ្លាយភ្នែកខ្លួនឯង ស្ទើរក្ស័យសង្ខារ ខណៈចេញធ្វើ
សកម្មភាព

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ម៉េត្រូ




Tags: Dead shark New York Manhattan USA Subway