CamNews

គ្រោះថ្នាក់ 

ក្មេង​ស្រី​អាយុ១២​ឆ្នាំ​ម្នាក់ ត្រូវ​គ្រូពេទ្យ​រក​ឃើញ ស្រ​មោច​វារ​ចេញ​ពី​ត្រចៀក ដល់​ទៅ ជាង ១០០០​...

(ឥណ្ឌា)៖ បុរសម្នាក់រន្ធត់ចិត្តជាខ្លាំង នៅពេលដែលគាត់យកកូនស្រី អាយុ១២ឆ្នាំ ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលត្រចៀក ព្រោះកូនបានប្រាប់ថា ស្រមោចតែង តែវារចេញ ពីត្រចៀកនាងរាល់ថ្ងៃ យ៉ាងហោចណាស់ក៏១០ដែរ ក្នុងមួយថ្ងៃហើយ វាកើតឡើងមួយរយៈធំមកហើយ។

ហេតុការណ៍នេះកើតឡើង នៅតំបន់ Gujarat ប្រទេសឥណ្ឌា ក្មេងស្រី Shreya Darji ត្រូវបានក្រុមគ្រូពេទ្យព្យាបាល ដោយយកស្រមោចចេញ​ពីត្រចៀក បានដល់ទៅជាង​១០០០ឯណោះ ពិតជាគួរឲ្យតក់ស្លុតណាស់ ប៉ុន្តែក្មេងស្រីមិនមានបញ្ហាអ្វី ក្នុងក្រដាសត្រចៀកទេ។ ទោះយ៉ាងណា ក៏ស្រមោចនៅបន្តកើតមាន ក្នុងត្រចៀកនាង​បន្តទៀត ដោយមិនបាត់​ទាំងស្រុងឡើយ ហើយឪពុកម្តាយ Shreya Darji បានទៅរកគ្រូមន្តអាគម ឲ្យជួយវិញម្តង តែបញ្ហានេះនៅតែកើតមាន ទោះបីវាក៏មិនធ្វើឲ្យក្មេងស្រី រងការឈឺចាប់អ្វីក៏ដោយ។

លោក Sanjay Darji អាយុ៤០ឆ្នាំជាឪពុកក្មេងស្រី​ និយាយថា គាត់ពិតជាបារម្ភពីអនាគតកូនណាស់ ព្រោះរោគដ៏កម្រនេះ អាចនឹងប៉ះពាល់ដល់ការសិក្សារបស់នាង រីឯមិត្តភក្តិខ្លះ​ក៏តែងនិយាយចំអន់ឲ្យ Shreya Darji ផងដែរ ជាហេតុអាចធ្វើឲ្យនាងតូចចិត្តខ្លាំងណាស់៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh