ប្លែកៗ និង ស្ទើរតែមិនគួរអោយជឿ ៖ ប្រជុំរូបភាពចម្លែកចិត្ត កម្រនឹងបាន ឃើញ ខាងក្រោមនេះគឺ ជាក់ស្តែង គឺជារូបភាព ទន្លេ នៅក្នុងប្រទេស ព័រទុយហ្គាល់ ដែលមានរូបរាង សណ្ឋានដូចទៅនឹង រូបនាគ រហូតសម្រេចបាន នូវភាពល្បីល្បាញរបស់ខ្លួន នៅក្នុងបណ្តាញសង្គមចិន ។
ទន្លេដែលមានរាងដូចសត្វនាគនេះ ឈ្មោះទន្លេ Odeleite Reservoi ហើយត្រូវ បានគេហៅតគ្នាថា ទន្លេនាគខៀវ “the Blue Dragon River” ត្រូវបានអ្នកដំណើរ ពីលើ យន្តហោះ ម្នាក់ផ្តិតរូបថតបាន ទាំងស្រុង អំឡុងពេលដែលហោះពី Amsterdam ទៅកាន់ Marrakech ។ រយៈពេលត្រឹមតែ ១០ ម៉ោងតែប៉ុណ្ណោះ ក្រោយពីប្រជុំរូបភាព ត្រូវបានបង្ហាញវត្តមាន នៅលើបណ្តាញសង្គមចិន មានការ ចែករំលែកច្រើនជាង ៣០,០០០ ដង ដោយពួកគេមានជំនឿជាក់ ថា ការចែករំលែក នាំមកនូវសំ ណាងល្អ ដល់ពួកគេ ដែលជាអ្នកប្រើប្រាស់ គណនី បណ្តាញសង្គម ។ ផ្នត់ គំនិត ប្រជាជន ចិន ដែលតែងតែនឹកគិតថា នាគតែងតែនាំមកនូវសំណាងល្អ ក៏ដូចជា នាំមកនូវ ភាពខ្លាំងនោះ ក៏បាន នាំអោយផ្ទុះឡើងនូវការចែករំលែក ផ្អើលបណ្តាញសង្គម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា