កាណាដា ៖ វាគឺជារឿងដ៏អស្ចារ្យមួយក្រោយពីក្មេងៗចំនួន ១២ នាក់ និងគ្រូបង្វឹកម្នាក់របស់ពួកគេ ត្រូវបានក្រុមជួយសង្រ្គោះទៅរុករកទាល់តែឃើញ បន្ទាប់ពីបាត់ខ្លួនដល់ទៅ ១០ ដោយរាប់ចាប់ពីថ្ងៃទី ២៣ មិថុនា រហូតដល់ថ្ងៃទី ០២ កក្កដា ។ នៅក្នុងនោះផងដែរ ក៏មានមហាជនទូទាំងពិភពលោកចូលរួមសម្តែងនូវអារម្មណ៍ត្រេកអរចំពោះរឿងដ៏អស្ចារ្យមួយនៅខេត្តឈៀងរ៉ៃ ប្រទេសថៃ ។
ក្រោយពីបានដំណឹងថា អ្នកទាំង ១៣ ត្រូវបានរកឃើញនោះ ក៏មានសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេសបានជជែកវែកញែកជាមួយនិងរឿងនេះ ។ នៅក្នុងនោះផងដែរ ស្ថានីយទូរទស្សន៍ សុីប៊ីសុី របស់កាណាដា ក៏បានចុះផ្សាយខណៈពេលដែលបង្ហាញរូបផែនទីបង្ហាញអំពីតំបន់ដែលគ្រោះថ្នាក់នោះ ត្រង់ចំណុចផែនទីប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនហួសចិត្តនោះគឺ បែរជាដាក់ប្រទេសឡាវទៅវិញ ។
បន្ទាប់ពីបានឃើញការផ្សាយបែបនេះហើយ ក៏មានអ្នកនិយមលេងអិនធឺណិតជាច្រើន មានការខឹងជាខ្លាំង បើទោះបីជាកំហុសកើតឡើងដោយអចេតនា ឬចេតនាក៏ដោយចុះ ប៉ុន្តែខាងស្ថានីយទូរទស្សន៍ សុីប៊ីសុី របស់កាណាដា គួរតែចេញមុខធ្វើការសុំទោសមកកាន់ប្រទេសកម្ពុជា ៕
ទស្សនាវីដេអូនៅត្រង់នេះ