CamNews

ព័ត៌មានអន្តរជាតិ 

អ្នកវិទ្យាសាស្ត្រឥណ្ឌា រក​ឃើញ​សត្វ ពីង​ពាង មានពិសខ្លាំងបំផុត ​លើលោក ៦​ ប្រភេទ​ទៀត

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ឥណ្ឌា បានអះអាងថាបានរកឃើញសត្វ ពីងពាង ចំនួន ៦ប្រភេទថ្មីបន្ថែមទៀត នៅតំបន់មួយក្នុងរដ្ឋ ឃើរ៉ាឡា ភាគខាងត្បូងប្រទេស។ នេះបើតាម ព័ត៌មានដែលស៊ិនហួ ទទួលបាននៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០១៥។

ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវជីវៈចំរុះ នៃសាសនាគ្រិស្តក្នុងទីក្រុង អ៊ីរីនចាឡាគូដា បានរកឃើញសត្វពីងពាងថ្មីចំនួន ៦ប្រភេទនោះ ស្ថិតនៅតំបន់ ហារីថាវ៉ាណាម ដែលស្ថិតនៅជាប់តំបន់ដងទន្លេ អាលូវ៉ា ស៊ីវ៉ារ៉ាទ្រី ម៉ាណាបភូរ៉ាម។

ចំពោះសត្វពីងពាង ចំនួន ៦ប្រភេទនោះ មានចំនួន ៥ហើយ ដែលត្រូវបានគេឲ្យឈ្មោះដូចជា Chrysso, Dendrolycosa, Tetragntha, Trachelas និង Argyrodes។ ពពួកពីងពាងនេះ ត្រូវបានគេចាត់ទុកជាសត្វដ៏មានពិសបំផុតលើលោក៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh