តៃវ៉ាន់៖ កម្លាំងរ៉ិចទ័រ ៦,៤ ដែលធ្វើឲ្យមានការរញ្ជួយយ៉ាងខ្លាំងនៅម៉ោង ២៣:៥០នាទី (ម៉ោង ១៥:៥០GMT) ប្រហែល ២0 គីឡូម៉ែត្រ (១២ម៉ាយ) ចេញពីឆ្នេរសមុទ្រភាគខាងកើត។
ការរញ្ជួយដីយ៉ាងខ្លាំងនៅតៃវ៉ាន់ បានសម្លាប់មនុស្សយ៉ាងតិច ២នាក់ និងរងរបួសជាង ២០០នាក់ ដែលជនរងគ្រោះទាំងអស់ត្រូវបានគេជួយសង្រ្គោះចេញពីសណ្ឋាគារ និងអាគារលំនៅដ្ឋានដែលបានដួលរលំនៅក្នុងទីក្រុង Hualien ដែលមានប្រជាពលរដ្ឋរស់នៅប្រហែល ១00,000នាក់ និងជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយ។
តាមរយៈអ្នកយកពត៌មានបានរៀបរាប់ថា អាគារមន្ទីរពេទ្យបានរងការខូចខាតខ្លាំងជាងគេនៅក្នុងចំណោមអាគារដែលរងផលប៉ះពាល់ទាំងអស់។ រីឯសណ្ឋាគារ 10-storey Marshal វិញមានបុគ្គលិកម្នាក់កំពុងតែជួយសង្គ្រោះ ហើយ២នាក់ទៀតបានជាប់នៅក្នុងអាគារនោះផងដែរ។
ផ្ទះប្រជាជនប្រមាណ ៤០,០០០ខ្នងលែងមានប្រព័ន្ធទឹកផ្គត់ផ្គង់ ជាមួយផ្លូវថ្នល់និងស្ពានត្រូវបានបិទជិត ហើយការិយាល័យ និងសាលារៀននៅក្នុងទីក្រុងនេះ នៅតែឃើញបិទទ្វារដែរ ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ ប៊ីប៊ីសុី