CamNews

សុខភាព 

ចង់បានរាងស្ល៊ីម ទាល់តែអនុវត្ដទម្លាប់ល្អទាំងនេះ

ការសម្រកទម្ងន់ គឺទាក់ទិនទៅនឹងការវិវឌ្ឍន៍ទម្លាប់ទទូលទានអាហារល្អ ចំពោះសុខភាព។ ខាងក្រោមនេះ គឺជាគន្លឹះ មួយចំនួន ជួយឱ្យអ្នកទទួលទានអាហារដ៏សមស្រប ដើម្បីឱ្យមានរាងស្ល៊ីម ៖

 

កុំអាក់ខានការទទួលទានអាហារ ៖ ចូរទទួលទានអាហារយ៉ាងតិច បីដង ឬ៤ដង ក្នុងកម្រិតតិចឱ្យត្រូវពេល ជារៀង
រាល់ថ្ងៃ។ អាហារ ដែលអ្នកទទូលទានគួររួមបញ្ចូល នូវប្រភេទអាហារមួយចំនួនដូចជា ធញ្ញជាតិ ប្រភេទអាហារសម្បូរសារ
ធាតុប្រូតេអ៊ីន បន្លែ និងផ្លែឈើ។ អ្នកជំនាញរបបអាហារបានថ្លែងថា ប្រសិនបើអ្នកអាកខានមិនទទួលទានអាហារ
វាមិនត្រឹមតែធ្វើឱ្យកម្រិតបំប្លែងអាហារទៅជាថាមពលធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យអ្នកទទួលទានអាហារ
ច្រើន នៅពេលបន្ទាប់ទៀតផង។
 



ត្រូវឱ្យមានតុល្យភាព ចំពោះការទទួលទានអាហារ៖ វាជាប្រការដ៏ឆ្លាតវៃ ក្នុងការជ្រើសរើសការទទួលទានលាយបញ្ចូល
គ្នា នូវបន្លែ សារធាតុប្រូតេអ៊ីន ធញ្ញជាតិ សារធាតុរ៉ែ ផ្លែឈើ និងត្រី ដែលសម្បូរដោយអាស៊ីដខ្លាញ់ Omega3 ដែលមាន
ប្រសិទ្ធភាពជួយការពារ ជំងឺបេះដូង។
 
រកុំទទួលទានឱ្យច្រើនហួសប្រមាណ៖ អ្នកជំនាញបានលើកឡើងថា ការចាប់ផ្ដើមដ៏ងាយស្រួល ក្នុងការទទួលទាន
អាហារដ៏សមស្រប គឺការអនុវត្ដន៍ការគ្រប់គ្រងបរិមាណអាហារ។ ការប្រើចានអាហារតូច គឺជាប្រការដ៏ឆ្លាតវៃ និងមិន
ធ្វើឱ្យអ្នកទទួលទានអាហារច្រើនហួសប្រមាណឡើយ។
 
ទទួលទានអាហារសម្រន់ប្រកបដោយភាពឆ្លាតវៃ៖ ការសិក្សាស្រាវជ្រាវមួយ​លើកឡើងថា ទទួលទានអាហារសម្រន់
ដូចជា ដំឡូងបារាំងចៀន ឬស្ករសូកូឡា អាចកាត់បន្ថយចំណង់ទទូលទានអាហារច្រើនៗ។ អ្នកជំនាញខាងអាហា
រូបត្ថម្ភផ្ដល់អនុសាសន៍ឱ្យទទួលទានអាហារសម្រន់ដូចជា ការ៉ុតស្រស់ ឬផ្លែឈើក្រៀម នៅពេលអ្នកមានអារម្មណ៍ចង់
ទទួលទានអាហារក្រៅពេល។ ម្យ៉ាងទៀត ការទទួលទានផ្លែឈើក៏ជាជម្រើសដ៏ប្រសើរផងដែរ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth


Tags: Health news