ព័ត៌មានអន្តរជាតិ ៖ មនុស្សរាប់ពាន់នាក់ បានផ្អើលនាំគ្នា ធ្វើការតវ៉ា នៅតាម បណ្តា ទីក្រុង ទូទាំងប្រ ទេសម៉ិចសិក ប្រឆាំងទៅនឹងករណីបាត់ខ្លួន សិស្សនិស្សិត នៅភាគខាងត្បូង ក្រុង Iguala កាលពីខែ មុននេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប៊ីប៊ីស៊ី ។
ប្រភពសារព័ត៌មានដដែល បញ្ជាក់អោយដឹងថា ក្រុមសិស្ស និស្សិត បានប៉ះ ទង្គិច ជាមួយ នឹងមន្រ្តីប៉ូ លីសអំឡុងពេលដែលធ្វើការតវ៉ា ខណៈវត្តមានចុងក្រោយរបស់ពួកគេ ត្រូវបានគេមើលឃើញថាបាន ចាប់ចង អោយចូលទៅក្នុងរថយន្តប៉ូលីស ។ យ៉ាងណាមិញ ក្រុមមនុស្សស្ម័គ្រ ចិត្ត បាន គូសបញ្ជាក់ អោយដឹងថា ពួកគេនឹងខិតខំ ក៏ដូចជា ព្យាយាមតាមស្វែងរក ក្រុម មនុស្ស សិស្ស និស្សិត បាត់ខ្លួន ដោយស្រាវជ្រាវ តាមផ្ទះសម្បែងម្តងមួយៗ ។ ទន្ទឹមនឹងគ្នានេះ ដំណើរការនៃការធ្វើតេសត្ត៍សាកល្បង បញ្ជាក់អត្តសញ្ញាណ សាកសព ជាច្រើនដែលត្រូវបានគេរកឃើញ កាលពី សប្តាហ៍ មុននេះ ស្ថិតនៅ ក្នុងដំណើរការនៅឡើយ ខណៈមានការសង្ស័យថា ករណីរកឃើញ សាក សព ជាច្រើននៅកន្លែងតែ មួយខាងលើ អាចជាសពក្រុមសិស្សនិស្សិត ដែលបានបាត់ខ្លួនទៅ ។
ជាការពិត នៅតាមបណ្តាទីក្រុងធំៗ ក៏ដូចជា ទីក្រុងម៉ិចសិក ផ្ទាល់តែម្តង គេ ឃើញ ក្រុមគ្រួសារដែល បានបាត់សមាជិករបស់ខ្លួននោះ កាន់បដា ធ្វើការតវ៉ា អមជាមួយនឹងរូបភាព សមាជិក ក្រុមគ្រួសារ របស់ពួកគេដែលបានបាត់ខ្លួនទៅ ។ ការផ្ទុះការតវ៉ាលើកនេះ ត្រូវបានគេមើល អោយ ឃើញថា មាន លក្ខណៈជាទ្រង់ទ្រាយធំ នៅតាមបណ្តាទីក្រុងដូចជា ទីក្រុង Oaxaca, Veracruz, Morelia, និងទីក្រុង Guerrero ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ឃើញមានការជួបប្រជុំបែប លក្ខណៈ ស្ងប់ស្ងាត់ដឹកនាំ ដោយ EZLN ជាទូទៅត្រូវបានគេស្គាល់ថា ជាក្រុមជនជាតិដើមភាគតិច Zapatistas មានវត្តមានមក ពីភាគខាងត្បូងទីក្រុង San Cristobal de las Casas ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី