ប៉ាគីស្ថាន ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស
CNN ដែលទើបតែបានចេញកាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា កូនប្រុសនៃអតីតនា
យករដ្ឋមន្រ្តីប៉ាគីស្ថានម្នាក់ ត្រូវបានចាប់ជំរិត កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយឆ្មក់
សម្លាប់ ពីរថ្ងៃមុនពេលដែលកូនប្រុសរូបនេះ ត្រូវឈរសម្រាប់ការបោះឆ្នោតការជួបប្រជុំ
ថ្នាក់ខេត្ត នេះបើយោងតាមសម្តីបងប្អូនប្រុសរបស់ជនរងគ្រោះ។
បុរសពីរនាក់ ប្រដាប់ទៅដោយកាំភ្លើង ស្ថិតនៅក្នុងរថយន្តមួយគ្រឿង បានបើកការវាយ
ប្រហារដោយបានសម្លាប់មនុស្សពីរនាក់ ខណៈ ៨ នាក់ផ្សេងទៀត បានរងរបួស អំឡុង
ពេលនៃការធ្វើសកម្មភាពចាប់ជំរិត កូនប្រុសនៃអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន នៅក្នុង
ខេត្ត Punjab ប្រទេសប៉ាគីស្ថាន លោក Ali Qasim Gilani បងប្អូនប្រុសជនរងគ្រោះបាន
ប្រាប់ដល់ទំព័រសារព័ត៌មាន ។
លោកអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Yousuf Raza Gilani
គួររំឭកផងដែរថា លោក Ali Haider Gilani គឺជាកូនប្រុសនៃអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន
Yousuf Raza Gilani ហើយគាត់ត្រូវបានបើកការវាយប្រហារដោយធ្វើការចាប់ជំរិត ខណៈ
ពេលដែលកំពុងតែធ្វើដំណើរ ដើម្បីទៅចូលរួមកិច្ចប្រជុំជាសាធារណៈនៅទីក្រុង Multan
នេះបើយោងតាមសម្តីមន្រ្តីជាន់ខ្ពស់ លោក Khurram Shakur ។
Ali Haider Gilani កូនប្រុសនៃអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន
លោកនាយករដ្ឋមន្រ្តីកាន់អំណាច Mir Hazar Khan Khoso បានកោះហៅជាបន្ទាន់អោយ
មានការតាមដានស៊ើបអង្កេតជាពិសេស ដើម្បីតាមរកអោយឃើញវិញ កូនប្រុសនៃអតីត
នាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះ ខណៈពេលដែលគាត់ត្រូវបានចាប់ជំរិតមួយថ្ងៃមុនពេល
ធ្វើការបោះឆ្នោត។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា នៅថ្ងៃសៅរ៍ខាងមុខនេះ នឹងមានការ
បោះឆ្នោតទូទាំងប្រទេសដែលវាគឺជាការបោះឆ្នោតវិលទៅរកប្រជាធិបតេយ្យជាលើកដំបូង
គណបក្សប្រជាជនប៉ាគីស្ថានរបស់រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជារដ្ឋា
ភិបាលស៊ីវិលលើកដំបូង ក្នុងអណត្តិ ៥ ឆ្នាំពេញលើកនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN