CamNews

សុខភាព 

វិធីព្យាបាលជំងឺហើមសាច់ស្ទះបំពង់ក ឱ្យជាសះស្បើយ ដោយធម្មជាតិ (មានវីដេអូ)

ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីធម្មជាតិងាយៗ មួយចំនួន ដែលអាចព្យាបាលជំងឺ
ហើមសាច់ស្ទះបំពង់ក ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមទឹកក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ
៤ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកផឹកនៅពេលព្រឹក មុនទទួលទានអាហារ។

វិធីទី២៖ សូមស្លឹកដើមដង្កៀបក្តាម ១ក្តាប់ដៃ កិនឱ្យម៉ដ្ឋ រួចដាក់ទៅក្នុងទឹកចំណុះ ១៥០មីលីលីត្រ
ដាំទឹកនោះឱ្យពុះ រយៈពេល ៥ ទៅ ៧នាទី បន្ទាប់មក ត្រង់យកទឹក ទុកឱ្យត្រជាក់ រួចយកទឹកនោះ
៣ ទៅ ៤ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចផឹកឱ្យបាន
៣ដង ក្នុង ១ថ្ងៃ ជាការស្រេច៕ 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 

 

 


Tags: health,  Angina