CamNews

ព័ត៌មានអន្តរជាតិ 

អនុប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden "ខ្ញុំនឹងមិនឈរឈ្មោះ ប្រជែងដណ្តើម ប្រធានាធិបតី US នោះទេ"

ព័ត៌មានអន្តរជាតិ ៖ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ធ្វើសេចក្តីប្រកាសឲ្យដឹង​ ថាលោកនឹងមិនស្វះស្វែង ស្វែងរកការតែងតាំង ជាបេក្ខជន ប្រធានាធិបតីសម្រាប់គណបក្សប្រជា ធិបតេយ្យនៅឆ្នាំ ២០១៦ នេះ នោះទេ ។

លោក អនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បន្ត ​អោយដឹងថា ក្រុមគ្រួសាររបស់ខ្លួនបាន ត្រៀមខ្លួនរួចជាស្រេច កាលពីដើមឆ្នាំនេះ សម្រាប់   សកម្មភាព​  ការងារ​ ស្វែងរកការតែងតាំង ជា បេក្ខជន ប្រធានាធិបតី បន្ទាប់ពីឆ្លងកាត់វេលាដ៏ក្រៀមក្រំ កូនប្រុសស្លាប់ដើមឆ្នាំ ២០១៥ ប៉ុន្តែ បច្ចុ ប្បន្នភាព លោកនៅតែធ្វើចិត្ត មិនបានដដែល ក្នុងនោះ ពេលវេលាប្រថុចញ៉ុច និង មិន មានពេល វេលាគ្រប់គ្រាន់ទៀត ដូច្នេះ លោកក៏សម្រេចចិត្តមិនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីសហ រដ្ឋអាមេរិកតែម្តង ដែលជាសារមួយបាន​បញ្ចប់​ការ​ប៉ាន់ស្មានអស់​រយៈ​ពេល​ជា​ច្រើន​ខែ​អំពីសំណួរ ​ថា​តើ​លោក​នឹង​ឈរ​ឈ្មោះ​ដែរ​ឬ​ទេ។

លោក Joe Biden បន្ថែមអោយដឹងថា ទន្ទឹមនឹងការមិនឈរឈ្មោះ  បេក្ខជន ប្រធានាធិបតី លោក នឹងមិននៅស្ងៀមនោះទេ​ ពោល លោកនៅតែមានសុទិដ្ឋនិយម  ខ្ពស់ ជាបុគ្គលឯករាជ្យ នាំមកនូវ ធ្លុងតែមួយ ក្នុងបក្សតែមួយ និងប្រជាជាតិតែមួយ ។ គួររំឮកថា សេចក្តី ប្រកាសផ្លូវការ នៃការមិន ឈរឈ្មោះបេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ ២០១៦ លោក  Joe Biden បានសម្រេចប្រ កាសជាផ្លូវការអំឡុងថ្ងៃពុធ ម្សិលមិញនេះ នៅឯ សួន កូឡាប ឬ Rose Garden សេតវិមាន នារដ្ឋ ធានាវ៉ាស៊ិនតោន សហរដ្ឋអាមេរិក  ដោយ   មានការឈរអមដោយផ្ទាល់ ពីសំណាក់ ភរិយា របស់​លោក ក៏ដូចជា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី និង CNA


Tags: Int news World news Breking news Unt news Iraq Obama Joe Biden