ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីពេលកន្លងទៅនេះ បាន
គូសបញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋ រស់នៅក្នុងភូមិ Jining ខេត្ត Shandong ភាគអាគ្នេយ៍
ប្រទេសចិន កំពុងតែមានភាពភិតភ័យជាខ្លាំង ស្របពេលដែលផ្ទះមួយចំនួនរបស់ប្រជាជន
នៅក្នុងភូមិមួយនេះ បានបាក់ស្រុតរួចទៅហើយកាលពីពេលកន្លងទៅ ក៏ព្រោះតែតំបន់នេះ
ផ្ទាល់គឺជា តំបន់រុករករ៉ែធ្យូងថ្មដ៏ពេញនិយមមួយ។
ជាការពិត លោក Xiao Guoqiang ជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិមួយនេះ បានគូសបញ្ជាក់
អោយដឹងថា លោកពិតជាមិននឹកស្មានដល់នោះទេ ថាសុបិន្តអាក្រក់មួយនេះពិតជាបាន
ឆាប់កើនឡើងយ៉ាងណានោះ ពោលគឺផ្ទះរបស់លោក ក៏ត្រូវបានស្រុតបាក់ជាបន្តបន្ទាប់
ចូលទៅក្នុងដី ដូចទៅនឹងផ្ទះប្រជាជនមួយចំនួន ដែលបានកើតឡើងកាលពីពេលកន្លង
មក។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា កត្តាមួយនេះ គឺជាបញ្ហាចម្បងរបស់
រដ្ឋាភិបាលក្នុងការដោះស្រាយ ក្នុងនោះរួមមានដូចជា ត្រូវតែរកទីទួលសុវត្ថិភាពជូនប្រជា
ពលរដ្ឋ ខណៈដែលជនអន្តោប្រវេសន៍ធ្វើការភៀសខ្លួនអស់ជាច្រើនទៅភូមិក្បែរនោះ។
ជាការពិត ភូមិមួយនេះ ពិតជាដើរតួយ៉ាងសំខាន់ ក្នុងការរ៉ុករ៉ែធ្បូងថ្ម ក៏ដូចជា ទាញថាម
ពលអគ្គីសនី ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ ។ តែផ្ទុយទៅវិញ បើតាមការអោយដឹង
ពីក្រសួងដែនដីប្រចាំភូមិនេះផ្ទាល់អោយដឹងថា នៅក្នុងឆ្នាំ ២០៩០ បើតាមការព្យាករណ៍
១/៣ នៃផ្ទៃដីភូមិនេះ នឹងត្រូវបាក់ស្រុត (មានទំហំផ្ទៃដីស្មើនឹងទីក្រុង Los Angeles)ខណៈ
ពេលដែលក្រុមប្រជាពលរដ្ឋ ប្រមាណជាង ៥ លាននាក់ ប្រឈមនឹងការបាត់បង់ទីជម្រក
របស់ខ្លួន៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN