ម្ចាស់កសិដ្ឋានចិញ្ចឹមសេះមួយនៅក្នុងរដ្ឋ Florida អាមេរិក ថ្លែងថា លោកមិនមានការភ្ញាក់
ផ្អើលនោះទេ នៅពេលបានដឹងថា បុរសដែលបានរួមភេទជាមួយសេះ ក្នុងឆ្នាំ ២០១០ បាន
"ត្រលប់មក"។
បុរសឈ្មោះ Patrick Louis Linn ត្រូវបានចាប់ខ្លួនពីរលើក ដោយសារតែបានរួមភេទជាមួយ
សេះញីមួយក្បាលដែលមានឈ្មោះថា Sunny។ លោក Allen McDearmid ជាម្ចាស់សេះនេះ
យល់ថា នេះពិតជារឿងដ៏គួរអោយហួសចិត្ត និងរកពាក្យមកថ្លែងមិនបាន។
លោក Allen McDearmid បន្ដថា លោកបានដឹងថាមានអ្វីកើតឡើងចំពោះសេះញីរបស់គាត់ នៅពេលគាត់បានឃើញទឹករំអិលនៅលើឥដ្ឋក្បែររោងរបស់ Sunny។
កាមេរ៉ាសន្ដិសុខមួយបានចាប់យកសកម្មភាពដែលជនល្មើសខាងលើ បានលួចចូលទៅក្នុង
ក្រោលសេះ។ ជនជាប់ចោទឈ្មោះ Patrick Louis Linn នេះ ត្រូវបានចាប់ខ្លួននៅពេលល្ងាច
ក្នុងថ្ងៃជាមួយគ្នា។ Linn កំពុងប្រឈមនឹងការចោទប្រកាន់ពីបទ "រំលោភ" សត្វសេះ និងអំពើ
លួចផងដែរ។
គួររំលឹកថា កាលពីឆ្នាំ ២០១០ ជនជាប់ចោទខាងលើ ក៏ធ្លាប់ត្រូវបានចាប់ខ្លួនពីបទចូលក្នុង
រោងសេះ និងធ្វើសកម្មភាពផ្លូវភេទជាមួយសេះញីមួយក្បាលនេះផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14