CamNews

យល់ដឹង 

វិធីព្យាបាលកំចាត់មុន បានឆាប់រហ័ស ដោយធម្មជាតិ

មុន គឺជាដុំពកតូចៗ ដែលកើតមាននៅស្បែករបស់មនុស្ស ជាពិសេស កើតមាននៅត្រង់ស្បែកមុខ ក
ស្មា ខ្នង និងស្បែកក្បាល ជាដើម។ល។ មានវិធីជាច្រើន ដើម្បីព្យាបាលកំចាត់មុនដែលកើតមានឡើង
នៅលើស្បែករបស់អ្នក។ ថ្ងៃនេះ យើងសូមណែនាំអ្នកនូវវិធីធម្មជាតិងាយៗ​ បំផុត ដែលអាចព្យាបាល
កំចាត់មុនចេញពីស្បែករបស់អ្នក បានយ៉ាងឆាប់រហ័ស។

វីធីទី១៖ សូមយកទឹកឃ្មុំ  ៥ស្លាបព្រាកាហ្វេ  លាយជាមួយនឹង ម្ស៉ៅ baking soda   ២ស្លាបព្រាកាហ្វេ
និង ម្ស៉ៅ cinnamon ១ស្លាបព្រាកាហ្វេ និង ទឹកក្រូចឆ្មារ ពាក់កណ្តាលផ្លែ កូរចូលគ្នាឱ្យសព្វ  បន្ទាប់មក
លាបឱ្យសព្វលើស្បែកកន្លែងមានមុន ទុករយៈពេល៥នាទី រួចលាងសំអាតទឹកចេញជាការស្រេច។

វិធីទី២៖ សូមយកម្ស៉ៅអាវ័ន ១ពែង លាយជាមួយនឹង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ពាក់
កណ្តាលផ្លែ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ដុសខាតនៅលើស្បែករបស់អ្នក  រួចទុករយៈពេល ៣០នាទី
លាងសំអាតចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies


Tags: knowledge Home Remedies for Acne