អន្តរជាតិ ៖ ពលរដ្ឋជិត ៨ ម៉ឺននាក់មកពី ១២០ ប្រទេសទូទាំងពិភពលោក បានដាក់ពាក្យ
ដោយមានគោលបំណង ក៏ដូចជា ស្នើ ចាកចេញពីភពផែនដី និង បន្តជីវិតរស់នៅជា
អចិន្ត្រៃយ៍នៅលើភពព្រះអង្គារ នេះបើតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌
មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការបើកសម្ពោធការដាក់ពាក្យនេះ គឺកើតឡើងចេញពីកម្មវីធិទូរទស្សន៍ធាតុពិត របស់អង្គ
ការមិនរកប្រាក់ចំណូលរបស់ប្រទេសហូឡង់ ដែលមានឈ្មោះថា Mars One ។ គម្រោង
ផែនការរបស់ពួកគេ គឺមហិច្ឆតាជាងមួយទសវត្សរ៍មកនេះដើម្បីបង្កើតបានការតាំងលំនៅ
ថ្មីមួយ នៅលើភពព្រះអង្គារ។
ដោយឡែក វាមានដំណើរការពីរឆ្នាំរួចមកហើយ តែពួកយើងត្រូវការរយៈពេល ៧ ឆ្នាំទៀត
ដើម្បីបន្តសំរេចនូវមហិច្ឆតាមួយនេះ ។ លើសពីនេះ បើយោងតាមគេហទំព័រផ្លូវការរបស់
Mars One អោយដឹងថា មានបេក្ខភាព ១៧,៣២៤ នាក់ មកពី ទ្វីបអាមេរិក បេក្ខភាពមក
ពីចិន មានចំនួន ១០,២៤១ និង បេក្ខភាពមកពី អឺរ៉ុប មានចំនួន ៣,៥៨១ បានដាក់ពាក្យ
ទៅរស់នៅលើភពព្រះអង្គារនោះ៕
ដោយ ៖ មង្គល
ប្រភព ៖ spy