ព័ត៌មានអន្តរជាតិ ៖ និស្សិតឆ្នាំទី ១ ម្នាក់ មកពីសកលវិទ្យាបុរាណវត្ថុ នៃចក្រភពអង់គ្លេស
Durham University មានឈ្មោះថា Alex Kirton បានជីករកឃើញក្បាលព្រះ Roman
ដែលមានអាយុកាលដល់ទៅ ១,៨០០ ឆ្នាំ នៅឯកន្លែងចាក់សំរាមបុរាណមួយកន្លែង នេះ
បើយោងតាមការដកស្រង់ អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើប
តែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ។
ក្បាលព្រះ Roman ដែលមានអាយុកាលដល់ទៅ ១,៨០០ ឆ្នាំ
យ៉ាងណាមិញ បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា ក្បាលព្រះ Roman មួយនោះ
ត្រូវបានសន្មត់ថា ធ្វើឡើងអំពីថ្មភក់ និងមានវត្តមានចាប់តាំងពីសតវត្សទី ២ ទី ៣ នៃគ.ស
ដោយឡែក បើយោងតាមសម្តីនិស្សិតឆ្នាំទី ១ វ័យ ១៩ ឆ្នាំរូបនោះអោយដឹងថា ៖ គាត់ពិត
ជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានរកឃើញក្បាលព្រះ Roman មួយនេះ
ខណៈពេលដែល វាជាលើកទី ២ ក្នុងការចេញប្រតិបត្តិកា រជីករុករកស្រាវជ្រាវ វត្ថុបុរាណ
របស់ខ្លួន។
និស្សិតឆ្នាំទី ១ ឈ្មោះ Alex Kirton វ័យ ១៩ ឆ្នាំ
គួរបញ្ជាក់ផងដែរថា ក្បាលព្រះ Roman មួយនេះត្រូវបាននិស្សិតឆ្នាំទី ១ រូបនេះរកឃើញ
នៅឯកន្លែងចាក់សំរាមបុរាណរបស់ Roman មួយកន្លែងដែលមានទីតាំងនៅ Binchester
Roman Fort ជិត Bishop Auckland, Co Durham ប្រទេសអង់គ្លេស៕
ទីតាំង ដែលបានជីករកឃើញ ក្បាលព្រះ Roman មួយនោះ
ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ