ព័ត៌មានអន្តរជាតិ ៖ សាកសពមនុស្ស មកពីក្រុមកុលសម្ព័ន្ធ Sunni ជាច្រើនលើសលប់ ជាក់ស្តែងជា ស្នាដៃសម្លាប់ ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម ISនោះត្រូវបានគេប្រទះឃើញនៅក្នុង ផ្នូររួមដ៏ធំមួយ ភាគខាងលិច ប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារ ព័ត៌មានប៊ីប៊ីស៊ី ។
ផ្នូររួមដ៏ធំមួយនេះ ត្រូវបានគេប្រទះ និង រកឃើញ នៅក្នុងខេត្ត Anbar ដោយនៅក្នុងនោះ អាចនឹងប្រ ជុំសាកសពក្រុមមនុស្ស មកពីកុលសម្ព័ន្ធខាងលើ ចន្លោះពី ៨០ ទៅ ២២០ នាក់នេះបើយោងតាមការ ដកស្រង់របាយការណ៍ ។ បន្ថែមពីលើនេះ សេចក្តីរាយការណ៍ សាកសពភាគច្រើន គឺ ប្រជុំទៅដោយ មនុស្សដែលធ្លាប់ចូលដៃ ជាមួយនឹងក្រុមប្រយុទ្ធ Shia របស់ប្រទេសអ៊ីរ៉ាក់ មានការគាំ ពារ និង គ្រប់ ដណ្តប់ដោយរដ្ឋាភិបាលប្រទេស ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ក្រុមសកម្មប្រយុទ្ធ រដ្ឋ អ៊ីស្លាម ជ្រុល និយម ។
ដោយឡែក មានការលើកឡើងអោយដឹងថា ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុល និយម ដ៏សាហាវ ឃោរឃៅបំផុតមួយនេះ អាចនឹងសម្លាប់ ទណ្ឌិតដល់ទៅ ៦០០ នាក់ នៅ ក្នុងពន្ធនាគារមួយកន្លែង ក្នុងក្រុង Mosul ដែលពួកគេបានរឹបអូសបានកាលពីអំឡុង ខែ មិថុនា កន្លងទៅ ។
គួរបញ្ជាក់ថា រាល់ទណ្ឌិតទាំងអស់ ត្រូវបង្ខំអោយលុតជង្គង់ នៅតាមជាយ /គែម បណ្តោយជ្រោះ មុន នឹងមានការបាញ់សម្លាប់ នេះបើយោងតាមការគូសបញ្ជាក់ ដោយ ក្រុម យុទ្ធនាការ ឃ្លាំមើលសិទ្ធ មនុស្ស ៕
- អាន ៖ ក្រុមឧទ្ទាម ចាប់ខ្លួន និងប្រហារជីវិត ទាហានទាំង ២៥០ នាក់ (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី