CamNews

ព័ត៌មានអន្តរជាតិ 

ទាន់ហេតុការណ៍ ៖ លិច​នាវា​ចម្លង​នៅ​ឥណ្ឌូនេស៊ី ស្លាប់ ៦៣​នាក់ ជួយសង្គ្រោះ​បាន​៤០​នាក់

(​ឥណ្ឌូនេស៊ី​)៖ ប្រធាន​ទីភ្នាក់ងារ​ស្រាវជ្រាវ និង​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី​លោក Bambang Soelistyo បាន​ថ្លែងឲ្យដឹងថា នាវា​ចម្លង​ដឹក​អ្នកដំណើរ ១០៣​នាក់ បាន​លិច​នៅ​ព្រឹក​  ថ្ងៃ​សុក្រ​នេះ បណ្ដាលឲ្យ​មនុស្ស ៦៣​នាក់​ស្លាប់ និង​៤០​នាក់​ត្រូវបាន​ជួយសង្គ្រោះ នេះ​បើ​   យោង តាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​។​


​លោក Soelistyo បាន​  បញ្ជាក់  ​បន្ថែម​ទៀត ​ថា  នៅ ពេលនេះ ក្រុម​ជួយសង្គ្រោះ​នៅតែ​បន្ត​ស្វែងរក​ជនរងគ្រោះ បើទោះបីជា​តួលេខ   ​អ្នក  ស្លាប់  និង​ នៅ​រស់​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ក្ដី ប៉ុន្តែ​លោក​ខ្លាច ក្រែង​មាន​ជនរងគ្រោះ​ផ្សេងទៀត ទើប​នៅ​តែ​បន្ដ​ស្វែងរក​។​


​មូលហេតុ​នៃ​ការ​លិច​នាវា​ចម្លង​នេះ ខាង​ក្រុម​ជំនាញ​បាន​បញ្ជាក់ថា អាច​មក​ពី​បញ្ហា​នាវា​ផ្ទាល់ បូក​រួម​ទាំង​អាកាសធាតុ ទើប​ធ្វើឲ្យ​នាវា​នេះ​លិច​តែម្ដង​៕​


ប្រភព ៖ AFP & News.au

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh