(កូឡុំប៊ី)៖ អាជ្ញាធរកូឡុំប៊ី បានបញ្ជាក់ព័ត៌មានចុងក្រោយនៃចំនួនអ្នកស្លាប់គឺ ៧១នាក់ និងរបួស៦នាក់ ពោលគឺសរុបទាំងអស់នៅលើ៧៧នាក់ នេះបើយោង តាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។
អ្នកនៅរស់រាន្តមានជីវិតទាំង៦នាក់ ត្រូវបានអាជ្ញាធរបញ្ជាក់អត្តសញ្ញាណឲ្យដឹងថា៖ មានកីឡាករក្លឹប Chapecoense ៣នាក់គឺ Alan Ruschel, Jackson Follmann និង Hélio Neto ព្រមទំាងអ្នកសារព័ត៌មាន លោក Rafael Valmorbida, អ្នកបច្ចេកទេសពីររូប គឺលោក Ximena Suarez និង លោក Erwin Tumiri។
សូមជំរាបថា អាជ្ញាធរកូឡុំប៊ី បានរកឃើញហើយនូវ ប្រអប់ខ្មៅទំាងពីរនៃយន្ដហោះដែលធ្លាក់នេះផងដែរ នឹងបានកំពុងពិនិត្យមើលរកមូលហេតុពិតប្រាកដនៃការធ្លាក់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី