ព័ត៌មានកីឡា៖ សម្លេងគាំទ្រ ព្រមទាំង សេចក្ដីសន្និដ្នានរបស់អតីតកីឡាករដៃចាស់ ម៉ៃ ថៃសាន់ បានកំពុងតែលងបន្លាចអារម្មណ៍គូរសត្រូវរបស់ ប៉ាក់ គីអៅ នៅថ្ងៃទី ២ ខែឧសភា ខាងមុខនេះ ហើយខណៈដែលកីឡាករទាំងពីកំពុងតែយកចិត្ដទុកដាក់ហ្វឹកហាត់ ទាំងសងខាង។
ម៉ៃ ថៃសាន់ បានបង្ហាញពីសេចក្ដីជឿជាក់ និង អារម្មណ៍ពិតប្រាកដរបស់ ខ្លួនប្រាប់ទៅដល់អ្នកសារព័ត៌មានថា Floyd នឹងប៉ះជាមួយដៃគូរដ៏ខ្លាំងបំផុត ដែលខ្លួនមិនធា្លប់បានស្គាល់ ជាពិសេសយុទ្ធសាស្រ្ដប្រើកណ្ដាប់ដៃ ដែលអាចផ្ដួលគេបាន ខណៈដែលកន្លងមក គេមិនដែលបានជួប។ ការគិតចុងក្រោយគាត់យល់ថា ប៉ាក់គីអៅ នឹងផ្ដល់មេរៀនល្អៗបំផុត ហើយប្លែកៗដល់ Floyd ដែល ដៃគូរគេកាលពីមុន មិនធ្លាប់ផ្ដល់គេទាល់តែសោះ ។ ការជឿជាក់នេះ មិនត្រឹមតែ ម៉ៃថៃសាន់ ផ្ទាល់ឡើយដែលមាន បើសូម្បីតែ គ្រូបង្វឹកកីឡាករផ្ទាល់ក៏ លាន់មាត់ថា ដែរថា ប៉ាក់ គីអៅ គឺជាកីឡាករដែល ប្រើកណ្ដាប់ដៃត្រង់ ហើយ ធ្ងន់ខុសប្លែកពីកណ្ដាប់ដៃកីឡាករ ដទៃទៀត ។ តាមចំនុចនេះ យើងអាចសន្មត់ថា ប៉ាក់ គីអៅមាន ភាគរយឈ្មះច្រើន ។
គូសបញ្ជាក់ផងដែរថា សម្លេងគាំទ្រជាច្រើន បានកើតឡើងចំពោះ ប៉ាក់ គីអៅ ខណៈដែលអ្នកទាំងពីរមិនទាន់បានជួបមុខគ្នាលើសង្វៀនប្រយុទ្ធនៅឡើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ fanatix