CamNews

ភាពយន្ត 

តើទស្សនិកជន ដឹងថាលោក ហ៊ាំង ង៉ោ គឺជាជនជាតិខ្មែរ ទីមួយដែលបាន ជាប់ពានរង្វាន់ Oscars ទេ?

កម្មវិធីប្រគល់ ពានរង្វាន់ ភាពយន្តដ៏ធំ ជាងគេលើ ពិភពលោក Oscars នឹងប្រព្រឹត្តិឡើង នៅថ្ងៃទី ៣
មិនានេះហើយ ។ នឹកដល់រឿង Oscars Camnews សុំរំលឹកពី វីរសិល្បករ ខ្មែរមួយរូប ដែលបានសាង ស្នាដៃ សំដែងរបស់ខ្លួន នៅលើឆាកអន្តរជាតិ ដល់ឈ្នះពានរង្វាន់ Oscars ទៀត ។

គាត់គឺ លោកតា ហ៊ាំង ង៉ោ ដែលគាត់ ត្រូវបានទស្សនិកជន ស្គាល់ជាក់ យ៉ាងច្បាស់តាម ឈ្មោះ ដិត ប្រន (Dith Pran)  ក្នុងរឿង វាលពិឃាត (The Killing Field) ។ ក្នុងរឿងនេះ គាត់សំដែង ជាតួអ្នក កាសែត ម្នាក់ដែលមាន ដៃគូជាជនជាតិ អាមេរិច ហើយចុះមកយក ព័ត៌មាន នៅក្នុងកំឡុងពេល ខ្មែរក្រហម វាយចូលក្រុង ភ្នំពេញ ។ ដោយសារតែ បញ្ហាជាច្រើន គាត់មិនអាច ចាកចេញពី ប្រទេស កម្ពុជាបាន ហើយក៏ត្រូវ ជាប់ខ្លួន នៅក្នុងរបប ប្រល័យពូជសាសន៍ ពុលពត ។ សាច់រឿងគឺ បាន បង្ហាញពី របប ដ៏ខ្មៅងងឹត ដែល ដិត ប្រន ត្រូវធ្វើការ តស៊ូព្យាយាម រត់គេចរហូត ដល់ជំរុំសុវត្ថិភាព សាយធូ នៅជាយ ដែន ។ ដោយសារតែ មានបទពិសោធន៍ ក្នុងរបប ពលពតស្រាប់ ការសំដែង របស់ គាត់ គឺពិតជាល្អ ហើយសមណាស់ ។ រឿង វាលពិឃាត ក៏បាននាំរូបលោក និងដៃគូ Harold Russell ទទួលបាន ពានរង្វាន់ Oscars ។ លោក ហ៊ាំង ង៉ោ ត្រូវបានគេ ចារឈ្មោះថា ជាជនជាតិ អាស៊ី/ខ្មែរ ទីមួយដែលទទួល បានពានរង្វាន់ Oscars ក្នុងប្រភេទ Best Supporting Actor នៅក្នុងឆ្នាំ ១៩៨៥ ។ មិនត្រឹមតែ ពួកគាត់ ទាំង២ ក៏ជាតារាសំដែង ទីមួយដែល បានទទួល ពានរង្វាន់ Oscars ដែលក្នុង ពេលនោះ ពួកគាត់ មិនមែនជា តារាសំដែងអាជីព ឬតារាសំដែងល្បីទេ ។

លោកតា ហ៊ាំង ង៉ោ កើតនៅថ្ងៃទី ២២ មិនា ១៩៤០ នៅសំរោងយោង ស្រុកបាទី ខេត្តតាកែវ ។ គាត់ បានឆ្លងកាត់ របបពុលពត ហើយបានចាកចេញ ទៅអាមេរិច ៣០ កញ្ញា ១៩៨០ ។ គួរអោយសោក ស្តាយគាត់ ត្រូវបានគេ បាញ់សំលាប់ នៅថ្ងៃទី ២៥ កុម្ភះ ១៩៩៦ ។ យើងខ្ញុំ នឹងចងចាំ ស្នាដៃរបស់ លោក ហ៊ាំង ង៉ោ ជារៀងរហូត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Wikipedia


Tags: khmer star actor haing ngor the killing field oscars