CamNews

សុខភាព 

រូបមន្តធម្មជាតិ ព្យាបាលបំបាត់អាការ ឈឺចុកចាប់ ហើមនៅលើស្បែក បានយ៉ាងរហ័ស (មានវីដេអូ)

ជំងឺហើមដៃជើង ឬហើមស្បែក គឺជាប្រភេទម្យ៉ាងដែលបង្កឱ្យមានអាការឈឺចាប់យ៉ាងខ្លំាងនៅ
លើស្បែក និងមានរោគសញ្ញានៅលើស្បែក ដូចជាឡើងហើមពណ៌ក្រហម នៅលើស្បែក បង្ក
ដោយសារតែ  អាកាសធាតុត្រជាក់ខ្លាំងពេក។ ភាគច្រើន  ជំងឺប្រភេទនេះ   កើតឡើងនៅលើ
ម្រាមដៃ ម្រាមជើង ច្រមុះ និងក្រចៀក។

ខាងក្រោមនេះយើងសូមណែនាំជូនលោកអ្នកនូវរូបមន្តធម្មជាតិងាយៗ ៣យ៉ាងអាចព្យាបាល
បំបាត់ជំងឺហើមលើស្បែកបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកខ្ទឹមបារាំងស្រស់ ម៉ដ្ឋ ១កូនចាន ដាក់ក្នុងកន្រ្តង  រួចសង្កត់យកទឹក  បន្ទាប់
មកលាបនៅលើស្បែក កន្លែងដែលហើមនោះ ជាការស្រេច។

វិធីទី២៖ សូមយកដុំដំឡូងបារាំង ១ចំណិត រួចរោយអំបិលម៉ដ្ឋ ពីលើបន្តិច  បន្ទាប់មកយកវា 
មកដុសថ្នមៗ នៅលើស្បែក កន្លែងដែលហើមនោះ ជាការស្រេច។

វិធីទី៣៖ សូមយកទឹកក្រូចឆ្មារស្រស់ លាបនៅលើស្បែកកន្លែងដែលមានអាការឈឺចុកចាប់
ហើមនៅលើស្បែក  ជាការស្រេច។ វិធីនេះ នឹងជួយឱ្យព្យាបាលបំបាត់ អាការឈឺចុកចាប់ និង
ហើមនៅលើស្បែកបានយ៉ាងឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Chilblain