CamNews

គ្រោះថ្នាក់ 

បើកទូកចេញសឹងមិនទាន់​! ភ្លើងឆេះរាលពេញទឹក

 
អូស្រ្ដាលី៖ អគ្គីសនីដ៏សន្ទោសន្ទៅមួយ​ បានកើតឡើងនៅខាងកើត​រដ្ឋ Melbourne ប្រទេស
អូស្រ្ដាលី។ ការឆេះកប៉ាល់ដ៏ធំមួយ ដែលមានទំហំ ២៨ ម៉ែត្រ និងផ្ទុកប្រេងដល់ទៅ ៤០០០
លីត្រ បានធ្វើអោយភ្ងៀវទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅទីនោះ មានភាព
ចលាចលយ៉ាងខ្លាំង។ នេះបើតាមសេចក្ដីរាយការណ៍របស់ MFB កាលពីដើមសប្ដាហ៍នេះ។



តាមការអោយដឹងពីភ្ងៀវទេសចរណ៍​ម្នាក់ បានអោយដឹងថា​ ពេលដែលគាត់បានមកដល់ទី
នេះប្រហែលជា ១៥​ នាទី ស្រាប់តែគាត់ឃើញភ្លើងឆេះយ៉ាងខ្លាំងលើផ្ទៃទឹក ដែលមើលទៅ
ហាក់ដូចជាទឹករលកអញ្ចឹង។ គាត់បានបន្ដថា គ្រោះអគ្កីភ័យមួយនេះ​ ប្រហែលបណ្ដាលមក
ពីការធ្វេប្រហែស របស់អ្នកបើកកប៉ាល់ ធ្វើអោយបែកធុងសាំង។



អាជា្ងធរក្នុងតំបន់មាត់សមុទ្រ ក៏បានរាយការណ៍ដែរថា គ្រោះថា្នក់ដែលបណ្ដាលមកពីការ
ឆេះកប៉ាល់នេះ មិនបណ្ដាលអោយមនុស្សបាត់បងជីវិត​នោះទេ។ តែទូក និងកប៉ាល់តូចៗ
មួយចំនួនត្រូវបានភ្លើងឆេះខូចខាតអស់។ នេះជាវីដេអូរក្លីប ដែលបង្ហាញពីភ្លើងឆេះកប៉ាល់
នេះ។​ សូមចុចដើម្បីមើល៕



 

ដោយ៖​​ រក្សា
ប្រភព៖ surfwithberserk


Tags: unbelievable dangerous fire on the water Australia