អន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស huffingtonpost
ដែលទើបតែបានចេញផ្សាយកាលពីសុក្រ សប្តាហ៍កន្លងទៅនេះ បានអោយដឹងថា ស្រ្តីម្នាក់
ត្រូវបាន រកអោយឃើញថា បានទទួលរងរបួសច្រមុះជាទម្ងន់ ខណៈពេលដែលមានការ
វាយប្រហារ ពីសំណាក់សត្វឆ្កែកំណាចមួយក្បាល តែអ្វីដែលនឹកស្មានមិនដល់នោះ គឺថា
ស្វាមីរបស់លោកស្រី បានចូលជូយអន្តរាគមន៍ ដោយខាំវាយបកសត្វឆ្កែនោះវិញ ។ គូស្វាមី
ភរិយាមួយគូនេះ មានឈ្មោះ Caren និង Laine Henry ។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាមួយគូនេះ ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង Madrid
ប្រទេសអេស្ប៉ាញ ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានផងដែរថា កាលពី
ថ្ងៃព្រហស្បត្តិ៍កន្លងទៅ មានឆ្កែកំណាចមួយក្បាលទម្ងន់ជាង ៥០ ផោន បានស្ទុះចេញមក
ពីសួនច្បារមួយកន្លែង និងបានបើកការវាយប្រហារមកលើពួកគេតែម្តង ។ ខាងក្រោមនេះ
ជាវីដេអូ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ huffingtonpost