CamNews

ព័ត៌មានអន្តរជាតិ 

Hot : ខ្មាន់កាំភ្លើង ចាប់ជម្រិតភ្ញៀវទេសចរ ៤ នាក់ យកទៅបាត់ហើយ

ព័ត៌មានអន្តរជាតិ ៖ ភ្ញៀវទេសចរ ជនជាតិ កាណាដា ២ រូប ន័រវេ ១ រូប និង ហ្វីលីពីន មួយរូប សរុប ទាំង ៤ នាក់ ត្រូវក្រុមខ្មាន់កាំភ្លើង ចាប់ជម្រិត បានសម្រេចពីរមណីយដ្ឋានទេសចរណ៍មួយដ៏ពេញ និយមភាគខាងត្បូង ប្រទេស ហ្វីលីពីន នេះបើយោងតាមប្រភព ពីសំណាក់ យោធា ក្នុងស្រុក ។


យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់អ្នកនាំពាក្យ   យោធា ក្នុងស្រុក ហ្វីលីពីន អោយ ដឹងថា ក្រុមខ្មាន់កាំភ្លើង​  យប់  ថ្ងៃ  ច័ន្ទ​ យប់មិញនេះ បានធ្វើការវាយប្រហារវាយឆ្មក់ទៅលើទីតាំង រមណីយដ្ឋានល្បីឈ្មោះ Holiday Oceanview លើដីកោះ Samal រួចចាប់  ជម្រិត ភ្ញៀវទេសចរ ៤រូប បានដោយជោគជ័យ ពោល ក្រុមខ្មាន់កាំភ្លើង   មិន  ស្គាល់  អត្តសញ្ញាណ បានចាប់ឃាត់ខ្លួន ភ្ញៀវ ទេសចរទាំង ៤នាក់នោះ យកចេញទៅដែនសមុទ្រ    ដោយធ្វើការភៀសខ្លួន រត់គេចខ្លួន ចេញពីទី តាំងកើតហេតុ រមណីយដ្ឋាន ដោយ  ទូក ។  កាពីទែន  Alberto Caber ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ ភ្នាក់ងារសារព័ត៌មានអោយដឹងថា     ក្រុម  ខ្មាន់ កាំភ្លើងខាងលើ បង្ហាញវត្តមាន ក្នុងបេសកម្មចាប់ ជម្រិតរបស់ខ្លួន ដោយសំដៅ ភ្ញៀវទេសចរ ទាំង ៤ នាក់ខាងលើផ្ទាល់តែម្តង ជាជាងការចាប់ជម្រិត ដោយចៃដន្យ ៕

                                                     បញ្ជាក់ ៖ រូបភាព ឯកសារ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA និង BBC


Tags: Int news World news Breking news Unt news Military base Philippine