ស្បែកមុខមានស្នាមគឺជាបញ្ហាមួយដ៏សំខាន់បំផុត សំរាប់មនុស្សគ្រប់រូប ជាពិសេស សំរាប់ស្រ្តី
តែម្តង។ ស្បែកមុខមានស្នាម អាចធ្វើឱ្យបាត់បង់នូវការទាក់ទាញ ភាពស្រស់ស្អាត និងសម្រស់
ដ៏ស្រស់សោភាដែលកើតមានឡើងដោយសារ ស្បែកមុខមានស្នាមបន្សល់ពីមុននៅលើផ្ទៃមុខ
របស់អ្នក។
ដូច្នេះថ្ងៃនេះ យើងសូមណែនាំអ្នកនូវរូបមន្តធម្មជាតិ ងាយៗ ២យ៉ាង អាចជួយកំចាត់ស្នាមនៅ
លើស្បែក ដែលបង្កឡើងដោយសារមុន បានក្នុងរយៈពេលដ៏ខ្លី និងឆាប់រហ័សបំផុត។
វិធីទី១៖ សូមយក ប្រទាលកន្ទុយក្រពើ ១មែក បិតសំបកខាងក្រៅចេញ រួចយកជ័ររបស់វា
លាបនៅលើស្បែកមុខ ឬនៅស្បែកកន្លែងមានស្នាម ២ដង ក្នុង ១ថ្ងៃ ទុករយៈពេល ៣០នាទី
បន្ទាប់មកលាងសម្អាតទឹកចេញ ជាការស្រេច។
វិធីទី២៖ សូមយកទឹកឃ្មុំ ១ស្លាបព្រាបាយ លាយជាមួយនឹង ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ
ប្រេង almond ១ស្លាបព្រាបាយ និងទឹកដោះគោ ២ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វបន្ទាប់មក
លាបនៅស្បែកមុខកន្លែងមានស្នាម ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda