CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម កាត់ក្បាល សម្លាប់អ្នកកាសែត អាមេរិក មួយរូបទៀត មិនខ្ចីខ្លាច ចំណាត់ការ អូបាម៉ា នោះទេ

ព័ត៌មានអន្តរជាតិ ៖ វីដេអូ របស់ ​​ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម    ត្រូវ  បានបង្ហាញឡើង ជាមួយការ បញ្ជាក់អះអាងថា មានការសម្លាប់ ដោយកាត់ក្បាល លោក Steven Sotloff ជាអ្នកកាសែតអាមេរិក មួយ រូប ដែលត្រូវបានចាប់ធ្វើជា ចំណាប់ខ្មាំង ដោយក្រុមសកម្មប្រយុទ្ធ នេះ បើ តាមការអោយដឹងពីទំព័រសារ ព័ត៌មានប៊ីប៊ីស៊ី ។


ស្ថិតនៅក្នុងវ័យ ៣១ ឆ្នាំ លោក Sotloff ត្រូវបានក្រុមឧទ្ទាម ចាប់ឃាត់ខ្លួនបាន កាលពីអំឡុងឆ្នាំ ២០១៣  នៅក្នុងប្រទេស ស៊ីរី ។ គាត់បានបង្ហាញខ្លួន នៅចុងបញ្ចប់នៃវីដេអូមួយ កាលពីខែមុន ក្រោយពីមានការ បង្ហាញជាវីដេអូ ស្តីពីការសម្លាប់ ដោយកាត់ក្បាល អ្នក   កា សែតអាមេរិក មួយ  រូប ផ្សេងទៀត គឺលោក James Foley ។ គួរបញ្ជាក់ថា ជាមួយនឹងខ្សែអាថ៍វីដេអូចុងក្រោយ ក្រុមសកម្មប្រយុទ្ធបានធ្វើការគម្រាម ថានឹងមានការសម្លាប់ ចំណាប់ខ្មាំង អង់គ្លេស ផ្សេងៗទៀត ។


ដោយឡែក សម្តីគូសបញ្ជាក់អោយដឹង ពីសមាជិក ក្រុមគ្រួសារ របស់លោក Sotloff អោយដឹងថា ស្រប ពេលដែលពួកគេបានទទួលព័ត៌មានចុងក្រោយ ទាក់ទិន នឹង  លោក Sotloff  ហើយនោះ ពួកគេ ពិតជា មានភាពសោកស្តាយ និង សោកសង្រេង ជាខ្លាំង ។ គួររំឭកថា  ក្រោយពី  លោក Foley បានស្លាប់បាត់ បង់ជីវិត ស្រ្តីជាម្តាយរបស់លោក Sotloff បានធ្វើការអំពាវនាវ ដល់មេ  ដឹកនាំ ក្រុមឧទ្ទាម IS លោក Abu Bakr al-Baghdadi អោយធ្វើការជួយសង្គ្រោះអាយុជីវិត កូនរបស់គាត់ ។

ដោយឡែក លោក Josh Earnest អ្នកនាំពាក្យ អោយសេតវិមាន អោយដឹងថា​ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអា មេរិក ក៏កំពុងតែត្រួតពិនិត្យមើល របាយការណ៍ ។  សេច   ក្តីរាយការណ៍  បញ្ជាក់ អោយដឹងថា ក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាមេរិក បានធ្វើការវាយប្រហារ តាមអាកាស  យ៉ាងចាស់ដៃ ទៅលើ ក្រុមសកម្មប្រយុទ្ធ IS នៅក្នុងប្រទេស អ៊ីរ៉ាក់ ដើម្បីជាបទអន្តរាគមន៍ ក៏ដូចជា កង  កម្លាំងជំនួយ ដល់ប្រ ទេសមួយនេះ ។

ប្រភពពីសេតវិមានអោយដឹងថា ចំណាត់ការណ៍ ពីរដ្ឋាភិបាល លោក អូបាម៉ា   បានបញ្ជា អោយមានការ ដាក់ពង្រាយកងកម្លាំងបន្ថែម ជាង ៣៥០ នាក់ នៅក្នុងទីក្រុង បាដាដ ក្នុងគោលបំណង ការពារសម្បទា មួយចំនួន របស់សហរដ្ឋអាមេរិក ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Foley James Foley