CamNews

ប្លែកៗ 

មនុស្សចម្លែក​ ដុះដុំសាច់​៧កន្លែងនៅលើផ្ទៃមុខ

ម្តាយក្មេងប្រុសពីរនាក់ ដែលជាជនជាតិចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេល
ដែល
ដុំសាច់ដុះនៅលើមុខរបស់គាត់កាន់តែសភាពវិវឌ្ឍន៍ ក្នុងរយៈពេល ១០ ឆ្នាំចុង
ក្រោយនេះ។

គាត់មានឈ្មោះថា Li Hongfang ដែលមានវ័យ ៤០ ឆ្នាំ ។ គាត់បានព្យាយាមគេចចេញពី
សាធារណជន ពីព្រោះតែមុខរបស់គាត់មានដុំសាច់ដុះ ហើយវាកាន់តែធំឡើងៗ ដែលមិន
គួរអោយជឿ។ គាត់គ្មានលទ្ធភាពក្នុងការទិញថ្នាំយកមកព្យាបាល ឬក៏ទៅធ្វើការវះកាត់នោះ
ទេ ដែលជាហេតុធ្វើអោយជំងឺនេះកាត់តែមានភាពធ្ថន់ធ្ងរជាងមុន។

ជំងឺនេះបានកើតឡើងដំបូងនៅក្នុងឆ្នាំ ២០០១ ដែលនៅក្នុងពេលនោះគាត់បានដឹងថា មានដុំ
សាច់តូចមួយបានដុះនៅលើថ្ងាស់របស់គាត់។ គាត់មានអើពើនិងវាក៏ដោយសារវាពុំមានការ
ឈឺចាប់។

រយៈពេល ៤​​ ឆ្នាំក្រោយមក បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យ លោកវេជ្ជបណ្ឌិតបានអោយដឹងថា
គាត់មានដុំសាច់ដុះដល់ទៅ ៧កន្លែងនៅលើមុខរបស់គាត់។ គាត់គ្មានលទ្ធភាពក្នុងការរក
ប្រាក់ជាង ៩ពាន់ដុល្លារនោះទេ ដើម្បីទិញថ្នាំយកមកព្យាបាល ឬក៏ធ្វើការវះកាត់ ដែលជាហេតុ
ធ្វើអោយគាត់បង្ខំចិត្តមើលការវិវឌ្ឍន៍របស់វា កាន់តែធំឡើងៗ។

គាត់បាននិយាយថា៖ "ខ្ញុំដឹងថាមនុស្សភាគច្រើនបានចាត់ទុកខ្ញុំជាមនុស្សចម្លែក ប៉ុន្តែខ្ញុំគ្រាន់
តែជាមនុស្សធម្មតាមួយរូប ហើយក៏ជាម្តាយគេផងដែរ"។

ស្ដ្រីរូបនេះកំពុងរស់នៅជាមួយនិងស្វាមី រួមទាំងកូនប្រុស ២នាក់ទៀត នៅឯភូមិមួយនៅភាគ
ខាងលិចនៃខេត្ត Shaanxi ប្រទេសចិន បានថ្លែងថា ៖ "ដំបូងខ្ញុំបានគិតថា វាមិនជាបញ្ហាអីធំ
ដុំនោះទេ តែរឿងដែលមិននឹកស្មានដល់ គ្រាន់តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាក៏កាន់
តែរីកធំឡើងៗ។"

បើនិយាយពីមណ្ឌលសុខភាពនៅតាមទីជនបទវិញ មានការបាក់បែកនាប៉ុន្មានទសវត្សចុង
ក្រោយនេះ ដែលបានធ្វើអោយអ្នកនៅតាមទីជនបទជាង ៧០០ លាននាក់់ ត្រូវធ្វើដំណើរទៅ
កាន់ទីក្រុងដើម្បីសំរាកព្យាបាល។

                               រូបថតរបស់គាត់កាលពីដុំសាច់មិនទាន់មានការវិវត្តន៏

គាត់បាននិយាយបន្ថែមថា៖​ "ខ្ញុំត្រូវធ្វើការចំណាយទៅលើថ្លៃវះកាត់​ ក៏ប៉ុន្តែវា ពិតជាស្ថិតនៅ
ក្រៅលទ្ធភាពដែលខ្ញុំ"។ គាត់បានបន្តថា​ គាត់បានជួបស្វាមីរបស់គាត់កាលពីឆ្នាំ២០០៩ ដែល
ក្រោយមកពួកគាត់បានរៀបការនឹងគ្នា និងមានកូនប្រុស ២នាក់។ កូនប្រុសច្បងរបស់គាត់
មានអាយុ ១៧ ឆ្នាំ និងកូនទី ២នាក់ មានអាយុ ១៤​ ឆ្នាំ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail


Tags: international news strange china