ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង F16 ៦ គ្រឿង ព្រមទាំងទ័ពសរុប ៣០០ នាក់ បានមកដល់ ប្រទេសទួរគីហើយ ក្នុងបេសកម្ម គាំទ្រការវាយលុកប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីមន្ទីរបច្ចកោណសហ រដ្ឋអាមេរិក អំឡុងថ្ងៃច័ន្ទ ដើមសប្តាហ៍ ម្សិលមិញនេះ ។
យន្តហោះចម្បាំង F16 ៦ គ្រឿង រួមមានសព្វាវុធមួយចំនួនផ្សេងទៀតអមដំណើរដោយទ័ពអាមេរិក សរុប ៣០០ នាក់ទៀត បានធ្វើដំណើរដល់ មូលដ្ឋានទ័ពអាកាស Incirlik Air Base ប្រទេស ទួរគី នាថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីធ្វើដំណើរចាកចេញពី មូលដ្ឋាន ទ័ពអាកាស Aviano ប្រទេស អ៊ីតាលី ដើម្បីបំពេញបេសកម្មចំពោះមុខ Operation Inherent Resolve ប្រឆាំង នឹង ISIS នេះបើ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ អ្នកនាំពាក្យ មន្ទីរបញ្ជកោណ លោក Jeff Davis ។
យន្តហោះចម្បាំង និងចេញប្រតិបត្តិការវាយប្រហារ ប្រឆាំង ISIS ប៉ុន្មានថ្ងៃខាងមុខនេះ ខណៈយុទ្ធ សាស្រ្តវាយប្រហារ ISIS ដ៏ មាន ប្រសិទ្ធភាព ពី ប្រទេស ទួរគី លើកនេះ គឺ ជា ចលករដ៏មុតស្រួច ឈានទៅដល់វាយប្រហារចំគោលដៅ តាមដែលចិត្តធ្លាប់ចង់វាយប្រហារ កាលពីពេលកន្លងមក ។
សេចក្តីថ្លែងការណ៍រួមពីប្រភពខាងលើ បន្តអោយដឹងថា ៖ ជាសមាជិក នៃប្រជាជាតិច្រើនជាង ៦០ ដែលចូលដៃ ប្រឆាំង ISIS ទួរគី និង សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង ISIS ប្តូរ មកវិញនូវស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ។ គួរបញ្ជាក់ថា មក ទល់នឹង បច្ចុប្បន្នភាព ទ័ពសហ រដ្ឋអាមេរិក សរុប ១៨០០ នាក់ កំពុងតែមានវត្តមាននៅមូលដ្ឋានទ័ព អាកាស Incirlik ប្រទេសទួរគី របាយការណ៍ បញ្ជាក់អោយដឹងថា ៖ មុននឹងវត្តមាន មកដល់ យន្តហោះ ចម្បាំង ៦ គ្រឿង និងទ័ព ៣០០ នាក់លើកនេះ សហរដ្ឋអាមេរិក ធ្លាប់ វាយ ប្រហារ តាមអាកាសប្រឆាំង ISIS ជាច្រើនលើក ច្រើនសារួចមកហើយ ដោយយន្តហោះគ្មានមនុស្សបើក ពី មូលដ្ឋានទ័ពអាកាស Incirlik ក្រោយពី ទទួលបាន សិទ្ធក្នុងការប្រើប្រាស់សម្បទា យោធាមូលដ្ឋានទ័ពអាកាសមួយនេះបន្ទាប់ពីរដ្ឋាភិបាល សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ទូរស័ព្ទ ដោយផ្ទាល់ ទៅសមភាគី ប្រមុខរដ្ឋាភិបាល ទួរគី ក្នុងការខ្ចីមូលដ្ឋានទ័ពអាកាស ឈានទៅកំទេច ពួក ISIS ៕
- អាន ៖ ISIS ស្លឈាម ក្រោយ Obama ទូរស័ព្ទ ដោយផ្ទាល់ ទៅទួរគី "តោះយើង សហការណ៍គ្នា"
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ