ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាកំប្លែងពាក់មី បានបង្ហោះរូបថត ២ សន្លឹករបស់ កូនប្រុស លោក អ៊ុិត សេដ្ឋា ដែលទើបតែទទួលមរណភាព កាលពីថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ។ នៅក្នុងរូបថតនោះ តារាកំប្លែងពាក់មី ក៏បានភ្ជាប់មកជាមួយនិងចំណងជើងថា
"យប់យន់ស្ងាត់ឈឹងប្រឹងជូតទឹកភ្នែក ពុកអើយពុកបែកបែកទាំងអាល័យ តើអោយរូបកូនរស់សង្ឃឹមអ្វី បើរូបពុកថ្លៃទៅចោលកូនហើយ ។
ធ្លាក់ខ្លួនក្រខ្សត់ព្រោះតែជំងី ឳពុកទ្រាំឈឺមិនត្អូញត្អែរឡើយ ខំប្រឹងធ្វើការដល់ថ្ងៃចុងក្រោយ ព្រំលិខិតអើយម្តេចដាច់មេត្តា។
រស់នឹងជីដូនបងប្អូនសុទ្ធស្រី ឯកូនសព្វថ្ងៃជើងក៏ពិកា ទឹកភ្នែកជោកខ្នើយមើលរូបថតប៉ា តើមានអ្នកណាយល់អារម្មណ៏នេះ។"
គ្រាន់តែឃើញបែបនេះ ធ្វើឲ្យមហាជនខ្លោចចិត្ត ហើយសឹងតែទប់ទឹកភ្នែកមិនបាន ៕
ដោយ ៖ គន្ធា