ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ផ្លូវការ ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកWafa ទំព័រសារព័ត៌មានរដ្ឋចិន ឯណោះវិញ បានចេញផ្សាយ អោយដឹងថា កាលពីថ្ងៃពុធ ម្សិលមិញនេះ បេក្ខភាព ប្រធានាធិបតី ប្រទេស ប៉ាឡេស្ទីន Mahmoud Abbas បានចេញសេចក្តីប្រកាស អោយដឹងថា តំបន់ហ្គាស្ទ្រីព ដែលត្រូវបានគ្រប់គ្រងដោយ ក្រុមហាម៉ាស់ ត្រូវ បាន ចាត់ចូល ជាតំបន់គ្រោះមហន្តរាយ ហើយ ។
លោក Abbas បានទទូចអោយរដ្ឋលេខាធិការ អង្គការ សហប្រជាជាតិ លោក បាន គីម៉ូន សន្មត់នូវទំនួល ខុសត្រូវ ក៏ដូចជា ចាត់វិធានការចាំបាច់ណាមួយ ដើម្បីប្រកាស តំបន់ហ្គាសា ទៅជាតំបន់គ្រោះមហន្តរាយ បន្ថែមពីលើនេះ គាតក៏បានធ្វើការ អំពាវនាវ និងទទូច អោយភ្នាក់ងារ អង្គការ សហប្រជាជាតិ រួមទាំងអង្គ ការជំនួយអន្តរជាតិ មេត្តាជួយផ្តល់នូវសម្បទា ផ្គត់ផ្គង់ជា ជំនួយបន្ទាន់ ដល់ពលរដ្ឋស៊ីវិល នៅក្នុងតំបន់ ហ្គាសា ដោយយោងតាម លក្ខខ័ណ្ឌរស់នៅ ដ៏អាក្រក់របស់ពួកគេ បន្ទាប់ពីមាន បញ្ហា ប្រឈម ក្នុងរយៈ ពេលជិត ១ ខែចុងក្រោយនេះ រវាងក្រុមឧទ្ទាម ហាម៉ាស និង ប៉ាឡេស្ទីន ។
គួរបញ្ជាក់ថា ជនស៊ីវិល ប៉ាឡេស្ទីន ច្រើនជាង ១២៥០ នាក់ បានស្លាប់បាត់បង់ជីវិតខណៈពលរដ្ឋប្រទេស អ៊ីស្រាអែល យ៉ាងហោច ៥៦ នាក់ បានស្លាប់បាត់បង់ជីវិត ដូចគ្នាដែរ ក្នុងនោះ មានពលទាហាន ៥៣នាក់ នេះបើចាប់គិតតាំងពីថ្ងៃទី ៨ កក្កដា ក្រោយពី អ៊ីស្រាអ៊ែល បានចាត់វិធានការ យោធា ទៅលើតំបន់ហ្គាសា ស្ទ្រីព ដើម្បីបញ្ជប់ជម្លោះ ក៏ដូចជា បាញ់បោះ ម៉ីស៊ីល និងគ្រាប់រ៉ុកកែត ចូលដែនអធិបតេយ្យភាពរបស់ខ្លួន ពីសំណាក់ក្រុមឧទ្ទាមហាម៉ាស់ ដែលកំពុងតែត្រួតត្រា តំបន់ ហ្គាសា ប្រទេស ប៉ាឡេស្ទីន ៕
- អាន ៖ ខ្លោចចិត្ត ៖ ត្រឹមតែ ១ រំលងអាធ្រាត្រ វាយប្រហារ សម្លាប់មនុស្ស តិចបំផុត ១០០ នាក់ (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ