CamNews

សុខភាព 

វិធីងាយៗ ជួយបណ្តុះសក់ ឱ្យវែង ឆាប់រហ័ស និង មានសុខភាពល្អ

ការបាត់បង់សក់ ឬសក់ជ្រុះ គឺជាបញ្ហាទូទៅរបស់មនុស្សសព្វថ្ងៃ មូលហេតុមួយចំនួនដែលបណ្តាឱ្យ សក់ ជ្រុះគឺបណ្តាមកពី ភាពតានតឹង  ផ្នែករាងកាយ ឬ មានអារម្មណ៍  ស្មុគស្មាញពេកដែលធ្វើឱ្យ អ័រម៉ូនកោសិកាស្បែកក្បាល ក្នុងរាងកាយ  រត់មិនស្មើគ្នា កង្វះអាហារូបត្ថម្ភ និងការប្រើផលិតផល ថែទាំសក់ខុស ដូចជា សាប៊ូកក់សក់ ជាដើម និង មួយវិញទៀត បណ្តាមកតំណពូជ

ខាងក្រោមនេះ គឺជាវិធីកំពូល៥យ៉ាង ជួយបណ្តុះសក់ ឱ្យដុះលូតលាស់បានក្រាស់ ឆាប់រហ័សដោយ ធម្មជាតិ។

គ្រឿងផ្សំ៖
-
ស្រា Hennessy ១ស្លាបព្រាបាយ
-ខ្លឹមបារាំង ១ (តូចល្មម)
-ទឹកក្រូចឆ្មារ ១ព្រាកាហ្វេ
-ទឹកឃ្មុំមួយស្លាបព្រាបាយ

វិធីធ្វើ៖ យកខ្លឹមបារំាង បកសំបក រួចលាងទឹកឱ្យស្អាត បន្ទាប់មក ប៉ុកឬកិនខ្លឹមបារាំងឱ្យម៉ដ្ឋ លាប ជាមួយ Hennessy ១ស្លាបព្រាបាយទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ កូរចូលគ្នា ឱ្យសព្វ រួចលាបនៅលើស្បែកក្បាលម៉ាស្សាថ្មមៗ  រួចហើយត្រូវយកថង់ផ្លាស់ស្ទីក ក្របពីលើក្បាល ទុករយៈពេល ២០ ទៅ ២៥នាទី កក់សក់  លាងសំអាតនឹងសាប៊ូចេញជាការស្រេច។

ដូង៖ គឺជារុក្ឋជាតិម្យ៉ាង សម្បូរដោយសារធាតុចិញ្ចឹមជាច្រើនដែលមានតួនាទីក្នុងការជួយបណ្តុះ និង  ការពារសក់ជ្រុះ បានយ៉ាងមានប្រសិទ្ធិភាព។ ប្រេងដូងមានផ្ទុកទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ ប៉ូតា ស្យូម និងជាតិដែក។ ប្រើប្រាស់ឱ្យបានទៀងទាត់  អាចជួយកាត់បន្ថយសក់ខូចបែកចុង ធ្វើឱ្យសរសៃ សក់រឹងមាំ ពីគល់សក់រហូតដល់ចុងសក់ ដោយយកប្រេងដូងមកម៉ាស្សាថ្មមៗ នៅលើស្បែកក្បាល ឱ្យសព្វ បន្ទាប់មកលាងសំអាតទឹកចេញ។

ផ្លែប័រ៖ គឺជាប្រភេទផ្លែឈើដ៏មានឱជារសឈ្ងុយឆ្ងាញ់  ហើយវាក៏ជាឱសថម្យ៉ាង ដែលអាចយកមក ប្រើប្រាស់សំរាប់ព្យាបាលសក់ជ្រុះបានយ៉ាងល្អផងដែរ។

វិធីព្យបាលសូមយកផ្លែប័រកិនឱ្យម៉ដ្ឋលាយជាមួយផ្លែចេក បន្ទាប់មកយកវាមកម៉ាស្សាលើស្បែកក្បាល របស់អ្នកថ្មមៗឱ្យសព្វទុករយៈពេល ៣០នាទី រួចលាងសំអាតស្បែកក្បាល និងសក់របស់អ្នក ចេញជា មួយនឹងសាប៊ូកក់សក់។ ធ្វើបែបនេះ នឹងធ្វើឱ្យសារធាតុចិញ្ចឹម និង  វីតាមីនដែលមានក្នុងផ្លែឈើនឹង ជ្រាបចូលទៅក្នុង ស្បែកក្បាល  ធ្វើឱ្យស្បែកក្បាលរបស់អ្នកស្ងួត   មានសុខភាពល្អ និងជួយបណ្តុះ សក់ឱ្យក្រាស់។

ស៊ុតមាន់៖ ស៊ុតមាន់គឺជាប្រភេទអាហារ  សម្បូរដោយាសារធាតុប្រូតេអ៊ីន  ដែលមានសារៈសំខាន់ បំផុតចំពោះការព្យាបាលសក់ស្ងួត និងសក់ជ្រុះគ្មានសំណើម។ ដំបូងយកស៊ុតមួយ ឬពីរគ្រាប់ទៅ តាមប្រភេទសក់ វែង ឬខ្លី បន្ទាប់មក វាយបំបែកវា  កូរចូលគ្នាឱ្យសព្វ រួចយកមកលាបលើសក់ និង ស្បែកក្បាល ដោយប្រើក្រយៅម្រាមដៃ ម៉ាស្សា ថ្នមៗ តិចៗ  ឱ្យសព្វក្បាលរបស់អ្នក ទុករយៈពេល ៥នាទី ទៅ ១០នាទី  រួចលាងសំអាត  ដោយទឹកក្តៅឧណៗ ជាមួយនឹងសាប៊ូ។ ធ្វើបែបនេះ ឱ្យបាន បី ទៅបួនដង  ក្នុងមួយសប្តាហ៍  អ្នកទទួលបាននូវសក់ក្រាស់ ទន់និង មានសំណើម។

ទឹកក្រូច៖ ទឹកក្រូចជាប្រភេទផ្លែធម្មជាតិដែលមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និង​វីតាមីន ជាច្រើន មានមុខងារកម្ចាត់ស្បែកក្បាលមានអង្គែស្បែកក្បាល មានជាតិខ្លាញ់ច្រើន និងជួយបណ្តុះសក់របស់ អ្នក  ឱ្យដុះក្រាស់  មានទម្ងន់ និង សំណើម។ វិធីព្យាបាល៖  យកផ្លែក្រូចមួយ   ចិតសំបកឱ្យអស់  រួច យកសាច់ផ្លែក្រូចកិនឱ្យចូលគ្នាឱ្យម៉ដ្ឋ  បន្ទាប់មក យកមកលាបលើសក់ និង ស្បែកក្បាល  របស់អ្នក  ទុករយៈពេល ១០   ទៅ ១៥នាទី  រួចលាងសំអាតទឹកចេញជាការស្រេច។ ធ្វើបែបនេះ  ឱ្យបានមួយ ដង មួយសប្តាហ៍ នឹងជួយឱ្យសក់ដុះលូតលាស់ក្រាស់បានឆាប់រហ័ស។ (សូមបញ្ជាក់ថា៖ មិនមែន ក្រូចឆ្មារទេ)

វិធីមួយទៀតយកទឹកក្រូចនិងសាច់ផ្លែប៉មកិនឱ្យម៉ដ្ឋលាយបញ្ចូលគ្នា ៥០% + ៥០% បន្ទាប់មក លាប លើសក់ និង ស្បែកក្បាល ម៉ាស្សាថ្នមៗ ឱ្យសព្វ ទុករយៈពេល ៣០នាទី រួចលាងសំអាត ជាមួយនឹង ទឹកធម្មតាចេញ។ ធ្វើបែបនេះ ឱ្យបាន មួយដង  មួយសប្តាហ៍នឹងធ្វើឱ្យសក់របស់អ្នក ដុះលូតលាស់ វែង ក្រាស់ និង មានសុខភាពសក់ល្អ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health How to Make Your Hair Grow Faster