CamNews

ព័ត៌មានអន្តរជាតិ 

ប្លែកៗ ៖ ចាប់ខ្លួនគូស្នេហ៍ ពីព្រោះបើកយុទ្ធនាការ សង្រ្គាមសឹករួមគ្នា លឺៗពេក

ប្លែកៗ  ៖ គូស្នេហ៍មួយគូ ត្រូវបានចាប់ឃាត់ខ្លួន ខណៈពេលដែលពួកគេបានបើកយុទ្ទនាការ
សង្រ្គាមសឹករួមគ្នាលឺៗពេក  ដែលវាគឺជាការរំខាងជាខ្លាំងដល់អ្នកជិតខាង  នេះបើយោងតាម
ការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស worldnewstoday កាល
ពីពេលកន្លងទៅនេះ ។

លើសពីនេះទៅទៀត  បើយោងតាមសេចក្តីរាយការណ៍​  របស់កាសែតក្នុងស្រុក បានបញ្ជាក់
បន្ថែមអោយដឹងផងដែរថា គូស្នេហ៍មួយគូមានឈ្មោះ  Jessica Angel និង Colin Mackenzie
ត្រូវបានចាប់ឃាត់ខ្លួន  និងផាកពិន័យជាសាច់ប្រាក់  ៤,០០០​  ដុល្លារ សំរាប់ការបំពានច្បាប់
1993Law of Environmental Protection ។

គួរបញ្ជាក់ផងដែរថា     ករណីខាងលើនេះ  បានកើតឡើងនៅភាគខាងត្បូងប្រទេសអូស្រ្តាលី
ហើយគូស្នេហ៍មួយគូនេះ  គឺជាគូស្នេហ៍ទី១  ដែលបានបំពានច្បាប់ករណី  ដែលមិនធ្លាប់មាន
នេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ worldnewstoday


Tags: international news strange news unbelievable news pic