កាណាដា៖ បន្ទាប់ពីរូបភាពនៃ ផ្ទាំងទឹកកក ដែលមានទឹកបាញ់ចេញមកក្រៅផងនោះ ហើយ
ត្រូវបានគេបង្ហោះចូលក្នុងប្រព័ន្ធអ៊ីនធ័រណេត គឺបានធ្វើអោយមនុស្ស ជាច្រើន មានការងឿង
ឆ្ងល់ ហើយចាត់ទុកថា វាជាបាតុភូតដ៏អស្ចារ្យនៃធម្មជាតិ មួយដ៏កម្រ។
រូបភាពនៃផ្ទាំងទឹកកក នេះត្រូវបានផ្ដិតរូបដោយ លោក Chip Phillips មានវ័យ ៤០ឆ្នាំជាជន
ជាតិអាមេរិក។ លោក Chip Phillips បាននិយាយថា រូបភាបនេះ ត្រូវបានគាត់ផ្ដិតពីតំបន់ទ
ន្លេ North Saskatchewan ប្របជួរភ្នំ Rocky ប៉ែកខាងជើង នៃប្រទេសកាណាដា។
លោក Chip Phillips បានបន្ថែមថា វាមិនត្រឹមតែជាទឹកកក ដែលមានភាពរឹង ដែលមើលទៅ
ដូចកម្រាលព្រំដ៏រឹងមាំទេ តែនៅក្នុងផ្ទៃរាបសើ្មនោះ វាក៏មានទឹក បាញ់ចេញមកក្រៅទៀត។
គាត់សង្កត់ធ្ងន់ទៀតថា វាពិតជាអស្ចារ្យណាស់ ដែលគាត់ស្ទើរតែមិនជឿនឹងភ្នែកទាល់តែ
សោះ៕
ដោយ៖ នារី
ប្រភព៖ dailymail