CamNews

ព័ត៌មានអន្តរជាតិ 

ភ្លេចបិទ Speaker ប៉ូលីស ជជែកគ្នារឿង លុយកាក់ និង សិច​តាមមាត់ លាន់ឭ ពាសពេញទីក្រុង

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស កាណាដា ធ្វើការសុំអភ័យទោស ពី   សាធារណជន ពាក់ព័ន្ធនឹងការ ផ្សាយចេញនូវ អាថ៍សម្លេង នៃកិច្ចសន្ទនា ដោយចៃដន្យ ពី ឧទ្ធម្ភាគចក្រ របស់ខ្លួន   អំឡុងពេល ដែលហោះល្បាត នៅទីក្រុង Winnipeg សមាជិក សហសេវិក នៃឧទ្ធម្ភាចក្រនោះ បានប្រព្រឹត្តិកំ ហុសឆ្គងដោយធ្វេសប្រហែស បើកឧបករណ៍  បំពងសម្លេង   ដោយ  អចេតនា ដែលជាហេតុនាំ អោយសាធារណជន រស់នៅក្នុងក្រុង មានឱកាសស្តាប់លឺសម្លេង ពួកគេជជែកគ្នា ។

                                                        បញ្ជាក់ ៖​ រូបភាព ឯកសារ

ក្នុងចំណោម ពលរដ្ឋក្នុងក្រុង Winnipeg ដែលបានឭកិច្ចពិភាក្សា ពី ឧបករណ៍បំពងសម្លេងនោះ អោយដឹងថា ពួកគេបានឮ ក្រុមសហសេវិក រួមទាំងពីលុត ជជែកគ្នាពីប្រធានបទស្បថរឿងលុយ កាក់ និងជជែកគ្នា ពីប្រធានបទ សិចប្រើមាត់ជាដើម ។ ជាការឆ្លើយតបទៅនឹង កំហុសឆ្គងលើក នេះ Winnipeg Police Service អោយដឹងថា កិច្ចសន្ទនាខ្លះ គឺ  មិនទំនង ខណៈនឹងមានការតាម ដានស៊ើបអង្កេត ផ្ទៃក្នុង ស្របមានការអភ័យទោស និងមានការដាក់ទោស ដូចគ្នាដែរ ។

លោកស្រី Brandi Armstrong បេក្ខភាពសាក្សីរស់ម្នាក់អោយដឹងថានាវេលាល្ងាចថ្ងៃច័ន្ទកន្លងទៅ ខណៈនាងអង្គុយលេងនៅក្នុងសួនច្បារ មានឧទ្ធម្ភាគចក្រហោះ ល្បាតពីខាងលើ ខណៈនាងពិត ជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឮកិច្ចពិភាក្សា ដ៏អាសអាភាស ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Canada