CamNews

ព័ត៌មានអន្តរជាតិ 

គ្មានពេល សូម្បីតែ ទូរស័ព្ទ "អាសន្ន" ទូកទេសចរណ៍ ជិះមើលបាឡែនយក្ស ក្រឡាប់លិច លឿនមែនទែន

ព័ត៌មានអន្តរជាតិ ៖ ទូកទេសចរណ៍ ជិះទស្សនាបាឡែនយក្ស បានក្រឡាប់លិចលឿនមែនទែននៅ ភាគខាងលិចឈូងសមុទ្រ ប្រទេស កាណាដា ជាហេតុធ្វើអោយគ្មានពេលវេលាគ្រប់គ្រាន់ សូម្បីតែ​ ទូរស័ព្ទប្រកាសអាសន្ន​ ។


សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ភ្ញៀវទេសចរ  ជនជាតិ​  អង់គ្លេស ៥ នាក់ បាន ស្លាប់បាត់បង់ជីវិត នៅពេលដែលទូកទេសចរណ៍ ចំណុះដោយមនុស្ស សរុប ២៧ នាក់ជន់លិចនៅ តំបន់ទេសចរណ៍ពេញនិយម Tofino លើដីកោះ Vancouver នារសៀលថ្ងៃ អាទិត្យកន្លងទៅនេះ ។


នាយកដ្ឋាន កិច្ចការបរទេស និងពាណិជ្ជកម្ម ប្រទេស កាណាដា   អោយ   ដឹងថា ជនរងគ្រោះទី ៦ ដែលបន្តបាត់ខ្លួននៅឡើយនោះ គឺជា ភ្ញៀវទេសចរ ជនជាតិ អូស្រ្តាលី ។ អាជ្ញាធរ កាណាដា​ ចេញ សេចក្តីបង្គាប់បញ្ជាអោយមានការស៊ើបអង្កេត ស្រាវជ្រាវ ឈាន  ទៅ   រកអោយឃើញ ជនរងគ្រោះ បាត់ខ្លួន ។ ហេតុផល ដែលបានធ្វើអោយ ទូកទេសចរណ៍ខាងលើក្រឡាប់លិចគឺពុំទាន់ជាក់ច្បាស់ នៅឡើយទេ ប៉ុន្តែ លក្ខខ័ណ្ឌអាកាសធាតុ សមុទ្រ នៅកន្លែងកើតហេតុ នាពេលនោះ គឺមានសភាព ស្ងប់ស្ងាត់ល្អ ។ គណៈកម្មការសុវត្ថិភាព ដឹកជញ្ជូន កាណាដា អោយដឹងថា  ហោចណាស់ ត្រូវការ ពេលវេលា តិចបំផុត ១ ខែ ដើម្បីស៊ើបអង្កេត   អោយ  ដឹងថា ថាតើ រឿងហេតុ  កើតឡើងយ៉ាងដូច ម្តេច ៕

- អាន ៖ ក្រឡាប់លិច ទូកទេសចរណ៍ ជិះមើលបាឡែនយក្ស សម្លាប់មនុស្ស ៥ នាក់ ច្រើននាក់ បន្តបាត់ខ្លួន នៅឡើយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Canada