CamNews

ព័ត៌មានអន្តរជាតិ 

ក្រឡាប់លិច ទូកទេសចរណ៍ ជិះមើលបាឡែនយក្ស សម្លាប់មនុស្ស ៥ នាក់ ច្រើននាក់ បន្តបាត់ខ្លួន នៅឡើយ

ព័ត៌មានអន្តរជាតិ ៖ ទូកទេសចរណ៍ ទស្សនាចរ ត្រីបាឡែន មួយគ្រឿងនោះ បានក្រឡាប់លិចនៅ ភាគខាងលិចប្រទេស កាណាដា សម្លាប់មនុស្ស   ហោចណាស់ ៥ នាក់ និងច្រើននាក់ផ្សេងទៀត​ បន្តបាត់ខ្លួននៅឡើយ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ទូកជួបគ្រោះអកុសល មួយគ្រឿងនេះ បានក្រឡាប់លិច នៅក្នុងតំបន់ទេសចរណ៍ ដ៏ពេញនិយម Tofino កោះ Vancouver    ភាគខាងលិច ប្រទេសកាណា ដា។ មន្រ្តីទទួលបន្ទុកជួយសង្គ្រោះ ក៏ដូចជា ឆ្មាំសមុទ្រ អោយដឹងថា  ហោចណាស់ ជនរងគ្រោះ ៥ នាក់បានស្លាប់បាត់បង់ជីវិត ខណៈអត្តសញ្ញាណរបស់ពួកគេ ពុំ   ទាន់  បានដឹងជាក់ច្បាស់នៅ ឡើយទេ ។ ដោយឡែក អ្នកនាំពាក្យអោយខាងមន្ទីរពេទ្យអោយដឹងថា ជនរងគ្រោះ ១៨ នាក់ត្រូវ បានជួយសង្គ្រោះ ខណៈកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក  ។ ប្រតិបត្តិការ​រុក រកក៏ដូចជា ស្រាវជ្រាវរកជនរងគ្រោះបាត់ខ្លួន នៅបន្តធ្វើយ៉ាងសស្រាក់  សស្រាំ  បើទោះបីជាយប់ យ៉ាងណាក៏ដោយចុះ ។

សារព័ត៌មានក្នុងស្រុក កាណាដា ចេញផ្សាយអោយដឹងថា ទូក  ជួប  គ្រោះអកុសលក្រឡាប់លិច លើកនេះ មានឈ្មោះថា Leviathan II ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Jamie's    Whaling Station and Adventure Centers ។ គេហទំព័រក្រុមហ៊ុន គូសបញ្ជាក់អោយដឹងថា ខ្លួនបានបើកបម្រើសេវាកម្ម ទូកទេសចរណ៍ ទស្សនាចរ ត្រីបាឡែន អស់រយៈកាល ៣០ ឆ្នាំមកហើយ ខណៈឆ្នាំនេះ ចុងបញ្ជប់ នៃរដូវកាលមើលបាឡែន គឺថ្ងៃទី ៣១ ខែ តុលា ។ របាយការណ៍  លើក ឡើងអោយដឹងថា អំឡុង ពេលដែលទូកក្រឡាប់លិច អាកាសធាតុ គឺអំណោយផល មេឃបើកថ្ងៃ ជាដើម ។ Tofino គឺជាតំ បន់ទេសចរណ៍ ដ៏ពេញនិយមនៅក្នុងប្រទេស កាណាដា សម្រាប់ការជិះទូកទេសចរណ៍ មើល ត្រី បាឡែន Pacific Gray whales ។ ជាទូទៅ ដំណើរកំសាន្ត   ជិះទូកមើល  បាឡែន  មានរយៈពេល លើសពី ៣ ម៉ោង ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Canada