CamNews

ព័ត៌មានអន្តរជាតិ 

មិនមែន ១២០០នាក់ តែ ៤០០០នាក់ ស្រ្តីជនជាតិដើមភាគតិច ត្រូវរំលោភ រួចសម្លាប់ចោល

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលប្រទេស កាណាដា អះអាងអោយដឹង ថា  តួរលេខ  ស្រ្តីជនជាតិដើម កាណាដាដែលបានបាត់ខ្លួន ក៏ដូចជា ត្រូវបានគេសម្លាប់ចោលនោះ អាចនឹងខ្ពស់ជាងតួរលេខដែល បានលើកឡើងកាលពីកន្លងទៅនោះ ដែលមានត្រឹមតែ ១២០០ នាក់ តែប៉ុណ្ណោះ ។


ថ្មីនេះ រដ្ឋមន្រ្តីប្រទេសកាណាដា ដែលបានជួបពិភាក្សាជាមួយនឹងក្រុមជនជាតដើមភាគតិចកាណា ដានៅទូទាំងប្រទេស លើកឡើងអោយដឹងថា រដ្ឋាភិបាលកាណាដា នឹងបើក  ការ ស៊ើបអង្កេត ពាក់ ព័ន្ធនឹងបញ្ហាប្រឈមមួយនេះ ។ នាយករដ្ឋមន្រ្តី Justin Trudeau នឹង បើក  យុទ្ធនាការស៊ើបអង្កេត  ឯករាជ្យ និង សំខាន់មួយ ក្នុងការកំណត់ឲ្យបានបញ្ហាមួយនេះ។ ប្រភព   គូសបញ្ជាក់ អោយដឹងថា រដ្ឋមន្រ្តីប្រទេសកាណាដា បានលើកឡើង កាលពីថ្ងៃអង្គារកន្លងទៅនេះថា តួលេខជាក់លាក់ ដែល មានការបាត់ខ្លួន ក៏ដូចជាសម្លាប់ស្រ្តីជនជាតិភាគតិចកាណាដា អាចកើនឡើងខ្ពស់ដល់ទៅ៤០០០ នាក់ មិនមែនត្រឹមតែ ១២០០ នាក់នោះទេ ។ Patty Hajdu គូស   បញ្ជាក់អោយដឹងថា  តួលេខពីរាជ រដ្ឋាភិបាលកាណាដា មិនជា ជាក់លាក់នោះទេ ប៉ុន្តែ    តួលេខ ពី Native  Women's  Association of Canada (NWAC) ទៅវិញទេ ដែលជាក់លាក់ ពោល ចំនួនបាត់ខ្លួនស្រ្តីជនជាតិដើមភាគតិច កាណា ដាកើនខ្ពស់ដល់ទៅ ៤០០០ នាក់ឯណោះ ។


គួរបញ្ជាក់ថា តួលេខស្រ្តីបាត់ខ្លួន ត្រឹមតែ ១២០០ នាក់ គឺត្រូវបានគេលើកឡើងថា បានបាត់ខ្លួនក្នុង ចន្លោះឆ្នាំ ១៩៨០ ដល់ ២០១២ ។ ជាការពិត រដ្ឋមន្រ្តី ទទួលបន្ទុក    កិច្ចការ ក្នុងស្រុក ជនជាតិដើម ភាគតិច កាណាដា លោក Carolyn Bennett លើកឡើងក្តែងៗអោយដឹងថា អំឡុងកិច្ចប្រជុំពិភាក្សា បណ្តាអ្នកចូលរួមបានលើកឡើងព្រមៗគ្នាអោយដឹងថា តួរលេខស្រ្តីជនជាតិដើមភាគតិច កាណាដា ដែលបាត់ខ្លួន និងត្រូវគេសម្លាប់នោះ គឺខ្ពស់ជាង ១២០០ នាក់ ដូច្នេះ  ត្រូវតែមានចំណាត់ការឆ្លើយ តបជាបន្ទាន់ ខណៈក្រុមមនុស្សប្រភេទនេះ មានបញ្ហាប្រឈមជា  ខ្លាំង អាចយកទៅជួយដូរផ្លូវភេទ រំលោភ និងសម្លាប់ចោល​ជាបន្តបន្ទាប់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Canada