CamNews

ព័ត៌មានអន្តរជាតិ 

សមាជិកសភាវាយតប់គ្នាដូចថតរឿង ព្រោះខ្វែងគំនិត លើគម្រោង ថវិកាជាតិ

ព័ត៌មានអន្តរជាតិ ៖  មានការឈ្លោះប្រកែក ដល់ថ្នាក់កើតជាជម្លោះវាយតប់គ្នា  រវាងមន្រ្តីរដ្ឋា
ភិបាល និង​ អ្នកតំណាងរាស្រ្ត  ក្នុងអំឡុងកិច្ចប្រជុំ   ស្តីពីគំរោងថវិកាជាតិ ឆ្នាំ ២០១៣ ក្នុងសភា
ប្រទេស ម៉ាសេដូនី នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស arabnews ដែលទើប
តែបានចេញផ្សាយមុននេះ។

មិនត្រឹមតែមានការឈ្លោះប្រកែកគ្នា ដល់ថ្នាក់កើតជាអំពើហិង្សានៅក្នុងសភាប៉ុណ្ណោះទេ តែបើ
ងាកក្រឡេកមកមើល នៅឯក្រៅសភាជាតិនៃប្រទេសនេះវិញ  ក៏ឃើញមានអ្នកគាំទ្រភាគីទាំង
សងខាង ក៏បានវាយតប់គ្នា បន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅឯកណ្តាលក្រុង Skopje ដែលបាន
បណ្តាលអោយមនុស្ស  ៦ នាក់បានរងរបួស ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់
ងារប៉ូលីសមានសមត្តកិច្ច ដោយធ្វើការបំបែកភាគីជម្លោះទាំងពីរផងដែរ។

ទាក់ទិនទៅនឹងការលើកឡើងពីគំរោងថវិកាជាតិឆ្នាំ  ២០១៣ នេះ រដ្ឋាភិបាលបានស្នើឡើងនូវ
គំរោងដែលសើ្មនឹងសាច់ប្រាក់ប្រមាណជាង  ៣,២  ពាន់លានដុល្លារ​  ស្របពេលដែលប្រទេស
នេះ  ក៏កំពុងតែជួបនូវវិបត្តិឱនភាពសេដ្ឋកិច្ច  ដែលក្រោយមកក៏មានការបដិសេធ  ពីសំណាក់
គណបក្សប្រឆាំង ដោយស្នើយល់ព្រមត្រឹមតែ ២៦០ លានដុល្លារ ដោយសារតែសេដ្ឋកិច្ចរបស់
ប្រទេសនេះ កំពុងតែដាំក្បាលចុះនៅឡើយ។

គួរបញ្ជាក់ផងដែរថា  សេដ្ឋកិច្ចប្រទេសនេះ ទើបតែរាងធូរស្រាលបន្តិចតែប៉ុណ្ណោះនៅក្នុងត្រី
មាសទី ៣ នេះ ខណៈពេលដែល GDP បានកើនឡើងត្រឹមតែ ០,៣ ភាគរយ បន្ទាប់ពីសេដ្ឋកិច្ច
ជាតិពិបាកនឹងងើបឡើង ក្នុងអំឡុង ២ ត្រីមាសកន្លងមក៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖​ arabnews


Tags: international news strange entertainment