ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញ
ផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ អោយ
ដឹងថា នារីវ័យ ២៤ ឆ្នាំម្នាក់ មានឈ្មោះ Sarah McClay ជាបុគ្គលិកបំរើការនៅក្នុងសួន
សត្វ ត្រូវបានរកឃើញស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីត្រូវបានសត្វខ្លា
កំណាចមួយក្បាលបើកការវាយប្រហារទៅលើរូបនាង កាលពីរសៀលថ្ងៃសុក្រកន្លង
ទៅ នៅឯសួនឧទ្យានជាតិ South Lakes Wild Animal Park ដែលមានទីតាំងស្ថិតនៅ
ក្នុងប្រទេសអង់គ្លេស។
គួរបញ្ជាក់ផងដែរ ក្រុមគ្រួសាររបស់នាង បន្ទាប់ពីទទួលបានព័ត៌មានមួយនេះ ពិតជា
មានក្តីរន្ធត់ជាខ្លាំង ខណៈពួកគេបាននិយាយថា វាគឺជាសោកនាដកម្មមួយដ៏គួរអោយ
សោកស្តាយបំផុត។ ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះត្រូវ
បានប្រកាសថាស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ Royal Preston Hospital បន្ទាប់ពី
នាងត្រូវបានបញ្ជូនសង្គ្រោះនៅទីនោះ តាមរយៈឧទ្ធម្ភាភចក្រ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំតំបន់ អោយដឹងថា ពួកគេនឹងធ្វើ
ការតាមដានស៊ើបអង្កេត ទៅលើករណីខាងលើនេះ ខណៈពេលដែលពួកគេមានការ
ងាយឆ្ងល់ជាខ្លាំងថាតើវាអាចកើតមានឡើងបានយ៉ាងដូចម្តេច ក៏ព្រោះតែខ្លាទាំងអស់
ដែលមាន ត្រូវបានឃុំនៅក្នុងរបាំងការពារ ស្របពេលដែលបុគ្គលិកទាំងអស់នឹងមិន
មានហានិភ័យចំពោះអាយុជីវិតនោះទេ។
ខ្លាកំណាច ដែលបានបើកការវាយប្រហារទៅលើបុគ្គលិកស្រីវ័យ ២៤ ឆ្នាំខាងលើនេះ
មានទម្ងន់ដល់ទៅជាង ៣០០ គក ឯណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ